ព័ត៌មានអន្ដរជាតិ
ស្លាកលេខរថយន្តមួយនៅវៀតណាម លក់បានតម្លៃដល់ទៅជាង ១ លានដុល្លារ
វៀតណាមបានដាក់ស្លាកលេខរថយន្តពិសេសចំនួន ១១ សម្រាប់ដេញថ្លៃតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ដោយស្លាកលេខទីក្រុងហូជីមិញ 51K-888.88 បានឈ្នះការដេញថ្លៃខ្ពស់បំផុតចំនួន ១.៣២ លានដុល្លារ ។


ស្លាកលេខទាំង ១១ នេះ ត្រូវបានដាក់ដេញថ្លៃដំបូងនៅថ្ងៃទី ២២ ខែសីហា ប៉ុន្តែលក់មិនដាច់ទេ ដោយសារបញ្ហាបច្ចេកទេសមួយចំនួន ។
ការដេញថ្លៃចាប់ផ្តើមជាមួយនឹងស្លាកលេខ 19A-555.55 ដែលបានចុះបញ្ជីនៅខេត្ត Phu Tho ក្នុងតម្លៃ ១១ ម៉ឺនដុល្លារ ។ អ្នកទិញមានឈ្មោះថា Do Tien Thanh ហើយលោកដាក់វាជាមួយឡាន BMW 735i របស់គាត់ ។

ចំណែកឯអ្នកទិញស្លាកលេខថ្លៃបំផុតមានឈ្មោះថា H.X.H ដែលជាអ្នករស់នៅ ខេត្ត Thanh Hoa ខាងជើង-កណ្តាល ប្រទេសវៀតណាម ។
សូមបញ្ជាក់ថា ស្លាកលេខទាំង ១១ លក់បានសរុប ៣.៣៦ លានដុល្លារ ក្នុងការដេញថ្លៃតាមអ៊ីនធឺណិតកាលពីថ្ងៃ ទី១៥ ខែកញ្ញា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ផ្លាកលេខឡានអក្សរ “R” ដេញថ្លៃនៅ ហុងកុង ក្នុងតម្លៃជាង ៣ លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ