Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករលីប៊ី ដុតផ្ទះអភិបាលក្រុង ព្រោះកំហឹងពុះកញ្ជ្រោលរឿងទឹកជំនន់

បានផុស

នៅ

ផ្ទះរបស់អភិបាលក្រុង Derna ត្រូវបានដុតបំផ្លាញ ខណៈបាតុករលីបីរាប់រយនាក់ ទាមទារឲ្យមានចម្លើយចំពោះគ្រោះទឹកជំនន់ដ៏មហន្តរាយកាលពីសប្តាហ៍មុន។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុករបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃអង្គារទី១៩ខែកញ្ញា នៅឯវិហារឥស្លាម Sahaba ខណៈមនុស្សជាច្រើន នាំគ្នាស្រែកទាមទារឲ្យបណ្តេញមន្ត្រីកំពូលនៅក្នុងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ី ចេញពីតំណែង។

សេវាអ៊ីនធឺណិត និងទូរស័ព្ទក៏ត្រូវបិទផងដែរ ហើយអ្នកកាសែតត្រូវបានបញ្ជាឲ្យចាកចេញ នៅក្នុងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ។

ផ្ទះរបស់អភិបាលក្រុង Derna លោក Abdulmenam al-Ghaithi បានក្លាយជាចំណុចក្តៅសម្រាប់កំហឹងរបស់ប្រជាជន។ បាតុករនិយាយ​ថា មន្ត្រីមិនបានជូនដំណឹងដល់ពួក​គេគ្រប់គ្រាន់ឡើយ អំពីកម្រិតភ្លៀងធ្លាក់ធ្ងន់ធ្ងរ។ ពួកគេក៏ត្រូវបានប្រាប់ឲ្យស្នាក់នៅផ្ទះ កុំចេញទៅណាផងដែរ។

(រូបថត៖ AFP)

គិតត្រឹមពេលនេះ មនុស្សជាង១០០០០នាក់ កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទំនប់វារីអគ្គិសនីចាស់និងខូចចំនួនពីរ បានបាក់ ជន់លិចទីក្រុង។

ទោះបីជាប្រភពជាច្រើនបានបង្ហាញតួលេខមនុស្សស្លាប់ខុសៗគ្នាក៏ដោយ ប៉ុន្តែអង្គការសហប្រជាជាតិ និយាយថា ខ្លួនបានកត់ត្រាការស្លាប់មនុស្សជិត៤០០០នាក់។

បច្ចុប្បន្ន UN និយាយថា ក្រុមមួយក្នុងចំណោមក្រុមជាច្រើនរបស់ខ្លួន ត្រូវបានបដិសេធ អនុញ្ញាតឲ្យចូលទីក្រុង Derna៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លីប៊ី និង UN ទាស់គ្នា រឿងតួលេខអ្នកស្លាប់ ក្នុងគ្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម