ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ អាចចូលអង្គុយកៅអីលោក Pita ជាមេបក្ស ចលនាឆ្ពោះទៅមុខ
ប្រភពមួយបានទម្លាយថា លោក Chaithawat Tulaton ទំនងក្លាយជាមេដឹកនាំបន្ទាប់របស់គណបក្សចលនាឆ្ពោះទៅមុខ ខណៈបច្ចុប្បន្នលោកកាន់តំណែងជាអគ្គលេខាធិការស្តីទីបក្ស ។

ព័ត៌មាននេះកើតឡើង បន្ទាប់ពីលោក Pita Limjaroenrat បានប្រកាសលាលែងពីតំណែងជាមេបក្សកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ។
ប្រភពដដែលបន្តថា គណបក្សជិតឈានដល់ការសម្រេចចិត្តលើសមាសភាពដែលនឹងចូលកាន់តំណែងគណៈកម្មាធិការប្រតិបត្តិហើយ មុនកិច្ចប្រជុំនៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញាខាងមុខនេះ ។

ចំណែកអ្នកដែលមានលទ្ធភាពខ្ពស់ក្នុងការតែងតាំងឲ្យចូលកាន់តំណែង ក្នុងគណៈកម្មាធិការប្រតិបត្តិបក្សចលនាឆ្ពោះទៅមុខមានដូចជាលោក Chaithawat ជាមេបក្ស, សមាជិកគណៈកម្មាធិការប្រតិបត្តិស្តីទីភាគខាងជើងលោក Apichart Sirisunthorn ជាអគ្គលេខាធិការបក្ស និងសមាជិកសភា Parit Wacharasindhu ជាអ្នកនាំពាក្យគណបក្ស។
ពាក់ព័ន្ធនឹងបញ្ហានេះដែរមេបក្សថ្មី និងអ្នកនាំពាក្យ គ្រោងនឹងថ្លែងសុន្ទរកថាក្នុងអំឡុងព្រឹត្តិការណ៍របស់គណបក្ស នៅកីឡដ្ឋានថៃ-ជប៉ុន ក្នុងសង្កាត់ Din Daeng ទីក្រុងបាងកក នាថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា។
គួរម្លឹកឡើងវិញថា លោក Pita បានប្រកាសពីការសម្រេចចិត្តលាលែងតំណែងជាមេបក្សចលនាឆ្ពោះមុខ ក្រោយពិគ្រោះជាមួយគណៈកម្មាធិការរដ្ឋបាលរបស់គណបក្ស និងសមាជិកសភា ខណៈការលាលែងនេះដែរក៏កើតមានឡើង ចំពេលនាយករដ្ឋមន្ត្រីថ្មីនិងគណៈរដ្ឋមន្ត្រី ចាប់ផ្តើមការងារជាផ្លូវការ ក្រោយថ្លែងការណ៍អំពីគោលនយោបាយនៅក្នុងសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ