ព័ត៌មានអន្ដរជាតិ
អ្នកដំណើរមួយក្រុមហូបក្ដាមអស់ជាង ៣ គីឡូក្រាមនៅ សិង្ហបុរី ពេលគិតលុយទើបតក់ស្លុត
អ្នកដំណើរជនជាតិជប៉ុនមួយក្រុមហូបក្ដាមជាង ៣ គីឡូក្រាមនៅហាង Seafood Paradise ក្នុងប្រទេសសិង្ហបុរី ដល់ពេលគិតលុយអស់ប្រហែល ១០០០ ដុល្លារ ទើបប្ដឹងប៉ូលិសតែម្ដង ។

ម្នាក់ក្នុងចំណោមពួកគេនិយាយថា បុគ្គលិកមិនបានប្រាប់នាងឲ្យច្បាស់លាស់ពីតម្លៃនៃអាហារនោះទេ ។ ជាការពិតណាស់ បុគ្គលិកបានប្រាប់ Shinba ថាក្ដាមមានតម្លៃ ២០ ដុល្លារ ប៉ុន្តែមិនបញ្ជាក់ជាតម្លៃក្នុងមួយខាំឡើយ ។
Junko Shinba ដែលជាអ្នកដំណើរវ័យ ៥០ ម្នាក់ ប្រាប់សារព័ត៌មាន AsianOne ថា អ្នករត់តុណែនាំអាហារដល់ពួកគេ ប៉ុន្តែម្ហូបនោះគេធ្វើដោយក្ដាមយក្ស មិនមែនក្ដាមធម្មតាដូចម្ហូបដែលនាងរំពឹងទុកទេ ។

ជាមួយគ្នានេះដែរ ហាងអាហារសមុទ្រមានឈ្មោះថា Seafood Paradise នៅតែអះអាងថា ពួកគេបានពន្យល់ពីតម្លៃម្ហូបទៅក្រុម Shinba រួចហើយ ។ យ៉ាងណា Shinba បានស្នើសុំខាងហាងឲ្យហៅប៉ូលិសមកដោះស្រាយ និងទទួលបានការបញ្ចុះតម្លៃ ៧៨ ដុល្លារផងដែរ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ