ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចតំបន់អាស៊ីនៅតែមានភាពរឹងមាំ ទោះ ADB ទម្លាក់ការព្យាករណ៍កំណើន ០.១ ភាគរយក៏ដោយ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច ០.១ ភាគរយ ពោលពី ៤.៨ ភាគរយមកនៅត្រឹមតែ ៤.៧ ភាគរយវិញប៉ុណ្ណោះ ប៉ុន្តែសេដ្ឋកិច្ចនៅក្នុងតំបន់នៅតែមានភាពរឹងមាំ បើទោះបីជាកំពុងមានវិបត្តិក៏ដោយ ។
ចំពោះចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់វិញ ត្រូវបាន ADB ទម្លាក់ការព្យាករណ៍មកនៅត្រឹម ៤.៩ ភាគរយ ខណៈការព្យាករណ៍លើកមុនគឺ ៥ ភាគរយ ។ ចំណែកប្រទេសឥណ្ឌាបានថយចុះពី ៦.៤ ភាគរយមកនៅត្រឹមតែ ៦.៣ ភាគរយវិញ ។
ទោះបីជាតម្រូវការសកលមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែចំពោះសកម្មភាពសេដ្ឋកិច្ចត្រូវបានអ្នកសេដ្ឋកិច្ចមើលឃើញថា កំពុងមានការស្ទុះងើបឡើងវិញ ជាពិសេសទាក់ទិនទៅនឹងវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ADB ក៏បានលើកឡើងពីហានិភ័យចម្បងចំនួន ៣ ចំពោះទស្សនវិស័យទាំងនេះដោយរួមមាន ផលប៉ះពាល់នៃភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យចិន ផលរំខានពីការផ្គត់ផ្គង់ជាហូរហែដោយសារសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងការទប់ស្កាត់ការនាំចេញអង្ករ ចំពេលមានហានិភ័យនៃគ្រោះរាំងស្ងួត និងទឹកជំនន់ដែលបណ្តាលមកពីបាតុភូត El Nino ។
តាមរយៈលោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា តំបន់អាស៊ីកំពុងអភិវឌ្ឍយ៉ាងខ្លាំង ហើយសម្ពាធអតិផរណាកំពុងតែធ្លាក់ចុះ ខណៈធនាគារកណ្តាលមួយចំនួននៅក្នុងតំបន់ក៏បានចាប់ផ្តើមបន្ថយអត្រាការប្រាក់ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ BNN Bloomberg
ចុចអាន៖ តម្លៃប្រេងសាំង ពិភពលោក ធ្លាក់ថ្លៃជិត ១ ដុល្លារក្នុងមួយបារ៉ែល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៧ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង