Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា សមយុទ្ធណាតូ គឺជាការហាត់សមសម្រាប់ជម្លោះយោធា ជាមួយទីក្រុងមូស្គូ យ៉ាងច្បាស់ក្រឡែត

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Grushko បានចោទប្រកាន់អង្គការណាតូ ថាកំពុងហាត់សមសម្រាប់ជម្លោះយោធា ជាមួយទីក្រុងមូស្គូ ខណៈប្លុកដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ គ្រោងធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោក Aleksandr Grushko (រូបថត៖ ក្រសួងការបរទេសរុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកការទូតខាងលើនិយាយកាលពីថ្ងៃពុធទី២០ខែកញ្ញាថា សមយុទ្ធបង្កហេតុទាំងនេះ គឺជាការឈ្លានពានយ៉ាងច្បាស់ក្រឡែត។ លោកអះអាងថា សមយុទ្ធដែលគ្រោងធ្វើនៅឆ្នាំ២០២៤ខាងមុខ គឺជាការប៉ុនប៉ងដាក់សម្ពាធនយោបាយយោធា។

យោងតាមលោក Grushko “សេណារីយ៉ូនៃសមយុទ្ធនេះ ត្រូវបានរៀបចំឡើងដោយបង្ហាញយ៉ាងច្បាស់ឥតលាក់លៀមថា វាជាផ្នែកនៃការរៀបចំសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាជាមួយរុស្ស៊ី។ វា​ជា​​ចេតនា​មួយ​ទៀត ​ឆ្ពោះ​ទៅ​រក​ការបង្កអស្ថិរភាពដល់​ស្ថានការណ៍​នៅ​ភាគ​ខាងជើងទ្វីប​អឺរ៉ុប។ ទីក្រុង​មូស្គូ​ នឹង​ធ្វើ​គ្រប់​យ៉ាង​ដែល​ចាំបាច់ ​ដើម្បី​ធានា​សន្តិសុខ​នៃ​ព្រំដែន​របស់​ខ្លួន”។

(រូបថត៖ AP)

សេចក្តីថ្លែងការណ៍របស់លោក Grushko ធ្វើឡើង បន្ទាប់ពីអង្គការណាតូ បានប្រកាសថា សមយុទ្ធការពារស្ថិរភាពនៅឆ្នាំក្រោយ នឹងក្លាយជាសមយុទ្ធរួមធំបំផុត ដែលសម្ព័ន្ធមិត្តនេះមិនធ្លាប់ធ្វើ ចាប់តាំងពីសង្គ្រាមត្រជាក់មក។

ឧត្តមនាវីឯក Rob Bauer ប្រធានគណៈកម្មាធិការយោធា ណាតូ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សមយុទ្ធសង្រ្គាមដែលមានការចូលរួមពីកងទ័ពជាង ៤០០០០នាក់ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងរដ្ឋបាល់ទិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តានតឹងកាន់តែខ្លាំង ខណៈសម្ព័ន្ធមិត្តរុស្ស៊ី ធ្វើសមយុទ្ធ នៅមាត់ទ្វារសមាជិកណាតូ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម