ព័ត៌មានអន្ដរជាតិ
វៀតណាម អញ្ជើញលោក Bill Gates ឲ្យមកផ្តល់ចំណេះដឹង និងយុទ្ធសាស្ត្រដល់ប្រជាជនរបស់ខ្លួន
នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញមហាសេដ្ឋីអាមេរិក Bill Gates ឲ្យធ្វើដំណើរមកប្រទេសវៀតណាម ដើម្បីពិគ្រោះយោបល់អំពីបញ្ហាបច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការផ្តល់ចំណេះដឹង និងយុទ្ធសាស្ត្រដល់ប្រជាជនរបស់ខ្លួនផងដែរ។

លោក Pham Minh Chinh បានជួបសហស្ថាបនិកក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃទី២០ខែកញ្ញា ក្នុងដំណើរបំពេញការងារនៅសហរដ្ឋអាមេរិក ដែលក្នុងអំឡុងពេលនោះ គាត់ក៏បានអំពាវនាវដល់ក្រុមហ៊ុន Microsoft ឲ្យបន្តគាំទ្រដល់សកម្មភាពបណ្តាក់ទុន, ការអភិវឌ្ឍបច្ចេកវិទ្យា, ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, ការផ្លាស់ប្តូរបៃតង, ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការថែទាំសុខភាពនិងការអប់រំនៅប្រទេសវៀតណាម។
ដូច្នេះហើយ ទើបលោក Pham Minh Chinh ចង់ឲ្យនិមិត្តរូបបច្ចេកវិទ្យា មកបំផុសគំនិតដល់យុវជនវៀតណាមឲ្យចេះច្នៃប្រឌិត។
ជាការឆ្លើយតប លោក Bill Gates បានប្រាប់នាយករដ្ឋមន្ត្រីថា លោកបានតាមមើលការអភិវឌ្ឍរបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសសេដ្ឋកិច្ច និងការថែទាំសុខភាព ក៏ដូចជាការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ផងដែរ ហើយមានការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ខ្លួននៅក្នុងកត្តាទាំងនេះ។

ទន្ទឹមនោះ លោក Bill Gates ក៏បានសន្យាបន្តគាំទ្រចំពោះអនាម័យ ទឹកស្អាត បរិស្ថាន ការថែទាំសុខភាព កិច្ចខិតខំប្រឹងប្រែង AI និងការអប់រំរបស់ប្រទេសវៀតណាមផងដែរ។
ជាចុងក្រោយលោកបានបញ្ជាក់ថា លោកនឹងទៅថ្លែងសារនៅវៀតណាម ពេលដែលទីតាំងថ្មីនៃមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ត្រូវបានរៀបចំរួចរាល់។
មូលនិធិ The Gates Foundations ដែលដឹកនាំដោយលោក Bill Gates គឺផ្តោតលើសកម្មភាពនានាដូចជា ការអភិវឌ្ឍកសិកម្ម សេវាហិរញ្ញវត្ថុសម្រាប់ជនក្រីក្រ ទឹកស្អាត និងអនាម័យ ការអប់រំ សុខភាព និងអាហារូបត្ថម្ភ។ វាក៏អនុវត្តសកម្មភាពសុខភាពសាធារណៈ ដោយផ្តោតលើជំងឺឆ្លង ជំងឺទូទៅ និងជំងឺត្រូពិកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម និងអាមេរិក ចេញសេចក្ដីថ្លែងការណ៍រួមចំនួន ១១ ចំណុច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ