ព័ត៌មានអន្ដរជាតិ
ទីបំផុត ប៉ូឡូញ សម្រេចចិត្ត ឈប់ជួយអាវុធដល់អ៊ុយក្រែន ក្រោយលោក ហ្សេលេនស្គី និយាយដៀមដាម
ប្រទេសប៉ូឡូញ នឹងលែងផ្តល់អាវុធដល់យោធាអ៊ុយក្រែនទៀតហើយ ដោយរដ្ឋាភិបាលទីក្រុង វ៉ាសូវី នឹងងាកមកផ្តោតសំខាន់លើសន្តិសុខរបស់ខ្លួនវិញ។ នេះបើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី Mateusz Morawiecki នៅថ្ងៃព្រហស្បតិ៍ទី២១ខែកញ្ញា។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានជម្លោះការទូត ជុំវិញការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសប៉ូឡូញ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក។
លោក Morawiecki បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលរបស់លោក នឹងបញ្ឈប់ការនាំចេញសព្វាវុធ ទោះខ្លួនផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំមកហើយក៏ដោយ។
លោកនិយាយថា “យើងលែងបញ្ជូនសព្វាវុធទៅអ៊ុយក្រែនទៀតហើយ ពីព្រោះឥឡូវនេះ យើងត្រូវបំពាក់អាវុធទំនើបៗដល់ខ្លួនឯងវិញ”។ ក្រោយមក លោកក៏បានព្រមានដែរថា អាចនឹងមានការដាក់បម្រាមពាណិជ្ជកម្មបន្ថែមទៀត លើទីក្រុងកៀវ។
ការអត្ថាធិប្បាយនេះ ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ហាក់ដៀមដាមប្រទេសប៉ូឡូញ ក្នុងអំឡុងសុន្ទរកថាមួយនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមសប្តាហ៍ ដោយនិយាយថា “ប្រទេសមួយចំនួននៅអឺរ៉ុប កំពុងលេងល្ខោននយោបាយអំពីសាមគ្គីភាព និងកំពុងបង្កភាពរន្ធត់សម្រាប់គ្រាប់ធញ្ញជាតិ”។

ជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឡើងកម្តៅកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខណៈផ្លូវដឹកជញ្ជូនសមុទ្រខ្មៅសំខាន់ៗត្រូវបានបិទដោយសារតែជម្លោះជាមួយរុស្ស៊ី, គ្រាប់ធញ្ញជាតិអ៊ុយក្រែន បានហូរចូលទៅក្នុងទីផ្សារកណ្តាលនិងអឺរ៉ុប ជាហេតុបង្កផលប៉ះពាល់យ៉ាងធំធេងដល់អ្នកផលិតក្នុងស្រុក។
កាលពីដើមខែនេះ ទីក្រុងព្រុចសែល បានដកបម្រាមនាំចូលផលិតផលកសិកម្មអ៊ុយក្រែន បន្ទាប់ពីទីក្រុងកៀវ សន្យាថា នឹងព្យាយាមរឹតបន្តឹងគ្រប់គ្រងលើការនាំចេញកសិផលរបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងរូម៉ានី បដិសេធធ្វើតាមការដឹកនាំរបស់ EU។
ជាការឆ្លើយតប ទីក្រុងកៀវ បានដាក់ពាក្យប្តឹងប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នៅអង្គការពាណិជ្ជកម្មពិភពលោក ដោយលោក Taras Kachka តំណាងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែនបានហៅសកម្មភាពរបស់ពួកគេថា ខុសច្បាប់។ លោក Kachka ក៏សន្យាដែរថា អ៊ុយក្រែននឹងដាក់ទណ្ឌកម្មលើខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្តោប និងផ្លែប៉ោមរបស់ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ គំរាមឈប់គាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច