Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ថា លោកនឹងកេនទាហានទៅព្រំដែន អាមេរិក-ម៉ិកស៊ិក បើជាប់​ឆ្នោតសាជាថ្មី

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រសិនបើលោកជាប់ឆ្នោតម្តងទៀត លោកនឹងរុះរើធនធាននៅក្នុងភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ ហើយកេនកងទ័ពរាប់ពាន់នាក់ដែលកំពុងឈរជើងនៅក្រៅប្រទេសឲ្យទៅការពារនៅព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សសាធារណៈរដ្ឋនៅរដ្ឋ Iowa សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ លោក ត្រាំ ក៏បានសន្យាផងដែរថា នឹងពង្រីកបន្ថែមសម្រាប់ការហាមឃាត់ការធ្វើដំណើរចំពោះប្រជាពលរដ្ឋមកពីប្រទេសមូស្លីមចូលមកកាន់សហរដ្ឋអាមេរិក ខណៈច្បាប់នេះលោកធ្លាប់ដាក់ចេញរួចទៅហើយ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ ។

ទន្ទឹមនោះ លោក ត្រាំ ក៏បានស្ដីបន្ទោសចំពោះការឆ្លងចូលដោយខុសច្បាប់នៅតាមព្រំដែនអាមេរិក និងម៉ិកស៊ិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតីបច្ចុប្បន្ន ចូ បៃដិន ផងដែរថាកំពុងរំលោភបំពានច្បាប់ប្រទេស ។

លោក ត្រាំ បាននិយាយនៅឯការជួបជុំមួយនៅទីក្រុង Dubuque ថា “នៅថ្ងៃសម្ពោធឡើងកាន់តំណែងជាផ្លូវការ ខ្ញុំនឹងបញ្ចប់ភ្លាមៗនូវរាល់គោលនយោបាយព្រំដែនបើកទូលាយរបស់រដ្ឋបាលលោក បៃដិន ជាពិសេសខ្ញុំនឹងបញ្ជាក់ឲ្យច្បាស់ថា យើងត្រូវតែចេះប្រើធនធានណាមួយដែលចាំបាច់ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុក រួមទាំងការចល័តកងទ័ពរាប់ពាន់នាក់ដែលបច្ចុប្បន្នកំពុងឈរជើងនៅបរទេសផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋបាលរបស់លោក បៃដិន ក៏បានចេញមកការពារគោលនយោបាយព្រំដែនរបស់ខ្លួនផងដែរ ដោយលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់គោលការណ៍ដែលមានស្រាប់ ហើយក៏បានអំពាវនាវឲ្យសភាអនុម័តច្បាប់ដើម្បីកែកុនប្រព័ន្ធដែលមិនបានការផងដែរ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនដែលស្វែងរកការឆ្លងចូលព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយម៉ិកស៊ិក គឺមកពីបណ្តាប្រទេសកាន់សាសនាឥស្លាម និងនៅអាមេរិកកណ្តាល ខណៈច្បាប់ដែលលោក ត្រាំ ដាក់ចេញនេះក៏មិនទាន់ដឹងច្បាស់នឹងប្រឈមមុខឧបសគ្គផ្លូវច្បាប់ក្នុងការអនុវត្តឬក៏យ៉ាងណានោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ រុស្ស៊ី និយាយនៅទីក្រុងញូវយ៉កថា អាមេរិក ជាអ្នកបញ្ឆេះវិបត្តិនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ

សន្តិសុខសង្គម២ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍​៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD ច្រានចោលរបាយការណ៍ដែលថា​ កម្មករ​សាង​សង់រោងចក្រខ្លួន​នៅប្រេស៊ីល ធ្វើការដូចទាសករ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ ២ នាក់ កាច់.ក ម៉ូតូ ១ គ្រឿង ត្រូវម្ចាស់ឃើញស្រែកឆោឡោ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាអាសអាភាសភេទទី៣ថា ​​​ធ្លាប់​​ហៅ Justin មក​រួម​ភេទ​ ជា​ថ្នូរ​នឹង​ប្រាក់​ខែ​២​លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម