Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន

បានផុស

នៅ

នៅថ្ងៃសុក្រទី២២ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូលទាំងខែលការពារដែនអាកាស Hawk ទីពីរ និងការចែកចាយប្រព័ន្ធអាវុធបន្ថែមប្រចាំខែ ក្នុងអំឡុងរដូវរងាផងដែរ។

លោក ចូ បៃដិន (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន ប្រកាសថា សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្ត នឹងបន្តផ្តល់ប្រព័ន្ធសន្តិសុខឲ្យអ៊ុយក្រែន ដើម្បីគាំទ្រដល់វឌ្ឍនភាពរបស់ប្រទេសនេះ ក្នុងការដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ។

ជំនួយយោធាថ្មីបំផុតដែលមានតម្លៃ១២៨លានដុល្លារនេះ ក៏រួមបញ្ចូលផងដែរ នូវមីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-9M Sidewinder, ប្រព័ន្ធការពារដែនអាកាស Avenger, គ្រាប់បែកចង្កោម និងគ្រាប់រំសេវជាច្រើនទៀត សម្រាប់ប្រព័ន្ធរ៉ុកកែតបាញ់បានច្រើនគ្រាប់ HIMARS របស់អ៊ុយក្រែន។

មីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-9M Sidewinder (រូបថត៖ Military.com)

លោក បៃដិន និយាយថា “យើងក៏ផ្តោតលើការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលផ្តល់កម្តៅនិងពន្លឺ ក្នុងអំឡុងពេលថ្ងៃត្រជាក់បំផុតនិងងងឹតបំផុតនៃឆ្នាំនេះផងដែរ”។

សេចក្តីប្រកាសនេះ កើតឡើងខណៈលោក បៃដិន ក៏ចង្អុលបង្ហាញផងដែរថា រថក្រោះ Abrams ជើងដំបូងបង្អស់ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក នឹងទៅដល់ដៃអ៊ុយក្រែននៅសប្តាហ៍ក្រោយ បន្ទាប់ពីសហរដ្ឋ​អាមេរិក ​បាន​សន្យា​បញ្ជូន​រថក្រោះប្រភេទនេះចំនួន ៣១ គ្រឿង​ទៅ​ឲ្យអ៊ុយក្រែន។

ហើយការប្រកាសនេះ ក៏ធ្វើឡើងផងដែរ បន្ទាប់ពីលោក បៃដិន ជួបជាមួយប្រធានាធិបតីអ៊ុយក្រែនវ្ល៉ាឌីមៀរ ហ្សេលេនស្គី នៅសេតវិមានសម្រាប់កិច្ចពិភាក្សាទ្វេភាគី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក នឹងប្រកាសជំនួយយោធា ៣២៥លានដុល្លារ ឲ្យអ៊ុយក្រែន អំឡុងពេលលោក ហ្សេលេនស្គី ធ្វើទស្សនកិច្ចទីក្រុង វ៉ាស៊ីនតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម