ព័ត៌មានអន្ដរជាតិ
ចិន ព្រមានចេញពី UN កុំឲ្យពិភពលោក មើលស្រាលឆន្ទៈរបស់ខ្លួន លើបញ្ហាកោះតៃវ៉ាន់
កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី២១ខែកញ្ញា ប្រទេសចិន បានព្រមាននៅអង្គការសហប្រជាជាតិ កុំឲ្យពិភពលោក មើលស្រាលឆន្ទៈដ៏មុតមាំរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ឲ្យសោះ ហើយនិយាយថា ទីក្រុងប៉េកាំង ចង់បានមធ្យោបាយសន្តិវិធីដើម្បីយកកោះនេះមកគ្រប់គ្រង។

ថ្លែងទៅកាន់មហាសន្និបាត, អនុប្រធានាធិបតី Han Zheng បានលើកឡើងជាថ្មីម្តងទៀត នូវជំហររបស់ទីក្រុងប៉េកាំងដែលថា កោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន របស់ចិន។
លោកនិយាយថា “គ្មាននរណាម្នាក់ អាចមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មុតមាំ និងអំណាចរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ពួកគេបានទេ។ ការបង្រួបបង្រួមចិនឲ្យពេញលេញវិញ គឺជាសេចក្តីប្រាថ្នារួមគ្នា របស់កូនប្រុសស្រីទាំងអស់នៃប្រជាជាតិចិន។ យើងនឹងបន្តខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធី ដោយស្មោះស្ម័គ្រ និងខិតខំប្រឹងប្រែងជាទីបំផុត”។
គួបញ្ជាក់ថា ប្រទេសស្ទើរតែទាំងអស់ បានទទួលស្គាល់ទីក្រុងប៉េកាំងជាជាងតៃប៉ិ ប៉ុន្តែសហរដ្ឋអាមេរិក មានទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំជាមួយតៃវ៉ាន់ ហើយផ្តល់អាវុធដើម្បីធានាការការពារខ្លួន។
មន្ត្រីអាមេរិកមួយចំនួនបានសម្តែងក្តីបារម្ភថា ចិនកំពុងរៀបជើងព្រួល ដើម្បីប្រើកម្លាំងដណ្តើមយកកោះនេះមកវិញ ជាពិសេសប្រសិនបើតៃវ៉ាន់ ធ្វើសកម្មភាពប្រកាសឯករាជ្យជាផ្លូវការ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ ព្រមានថា ជម្លោះជាមួយចិន នឹងបណ្តាលឲ្យពិភពលោកទាំលមូល ជួបមហន្តរាយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ