Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ​ផ្អាក​ទិដ្ឋាការ​សម្រាប់​ជនជាតិ​កាណាដា ខណៈ​ជម្លោះ​កាន់តែ​ក្តៅ​

បានផុស

នៅ

ប្រទេសឥណ្ឌា បានផ្អាកសេវាផ្តល់ទិដ្ឋាការ សម្រាប់ពលរដ្ឋកាណាដា ដោយសារតែអ្វីដែលខ្លួននិយាយថា ជា “ការគំរាមកំហែងសន្តិសុខ” ប្រឆាំងនឹងអ្នកការទូតនៅក្នុងប្រទេសកាណាដា ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពចុងក្រោយបំផុតនេះ បានធ្វើឲ្យជម្លោះរវាងប្រទេសទាំងពីរ កាន់តែក្តៅគគុកឈានដល់កម្រិតថ្មីមួយទៀត បន្ទាប់ពីទីក្រុងអូតាវ៉ា ចោទប្រកាន់ទីក្រុង ញូវដែលី ថានៅពីក្រោយ ការធ្វើឃាតសកម្មជនបំបែកខ្លួន Sikh លើទឹកដីរបស់ខ្លួន។

BLS International ដែលគ្រប់គ្រងការស្នើសុំទិដ្ឋាការសម្រាប់ប្រទេសឥណ្ឌា ក្នុងប្រទេសកាណាដា បានផ្ញើលិខិតមួយទៅកាន់ផ្សារហ៊ុនឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកញ្ញា ដែលនិយាយថា​ សេវាកម្មទិដ្ឋាការ ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម។

លិខិតដែលផ្ញើទៅផ្សារហ៊ុន Bombay, ផ្សារហ៊ុនជាតិនៃប្រទេសឥណ្ឌា និងផ្សារហ៊ុនក្រុង មានខ្លឹមសារថា “ដោយសារតែហេតុផលប្រតិបត្តិការ ដែលចូលជាធរមានភ្លាមៗ ពោលគឺថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣, សេវាទិដ្ឋាការឥណ្ឌានៅប្រទេសកាណាដា ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម”។

(រូបថត៖ AP)

កន្លងមក BLS International ក៏បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនដែរថា ប្រទេសឥណ្ឌា បានផ្អាកសេវាកម្មទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។

ស្របពេលជាមួយគ្នានោះ ក្រសួងកិច្ចការបរទេសរបស់ឥណ្ឌានិយាយថា “ការគំរាមកំហែងផ្នែកសន្តិសុខ” ដែលគណៈកម្មាធិការជាន់ខ្ពស់ និងស្ថានកុងស៊ុលឥណ្ឌានៅក្នុងប្រទេសកាណាដាកំពុងប្រឈមមុខ ជាហេតុនាំឲ្យមានវិធានការបណ្តោះអាសន្ន នៃការបញ្ឈប់ការផ្តល់ទិដ្ឋាការគ្រប់ប្រភេទទាំងអស់។

គួរបញ្ជាក់ថា ការ​ប្រកាស​នេះ​​ធ្វើ​ឡើង ​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​​ឥណ្ឌា ព្រមាន​ខ្លាំងៗអំពី​ការ​ធ្វើ​ដំណើរ ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន នៅ​កាណាដាត្រូវប្រុង​ប្រយ័ត្នខ្ពស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ឥណ្ឌា ព្រមានពលរដ្ឋខ្លួននៅ កាណាដា ឲ្យប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម