Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសកូរ៉េខាងត្បូង ឆ្មក់ចូលបន្ទាយទ័ព ករណីទាហានអាមេរិក រត់ពន្ធនិងប្រើប្រាស់គ្រឿងញៀន 

បានផុស

នៅ

ប៉ូលិសកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតទាហានអាមេរិកចំនួន១៧នាក់ និងមនុស្ស៥នាក់ផ្សេងទៀត ពាក់ព័ន្ធការចោទប្រកាន់ថា ពួកគេបានប្រើប្រាស់និងរត់ពន្ធគ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍យោធា ហើយគ្រឿងញៀននោះគឺជា កញ្ឆាសំយោគ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះកើតឡើង ​បន្ទាប់​ពី​ការ​វាយឆ្មក់​នៅ​មូលដ្ឋាន​ទ័ព​អាមេរិក ​យ៉ាង​ហោច​ណាស់​ពីរលើក ​ក្នុង​ខែ​ឧសភា រួម​ទាំងនៅ Camp Humphreys ដែល​ជា​មូលដ្ឋាន​​បរទេស​ធំ​បំផុត​របស់​ខ្លួន ផងដែរ។

ជនជាតិហ្វីលីពីនម្នាក់ និងកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន ខណៈរដ្ឋអាជ្ញា កំពុងពិនិត្យមើលសំណុំរឿងប្រឆាំងនឹងជនសង្ស័យទាំង២២នាក់។

ការវាយឆ្មក់នេះ ក៏កើតឡើងផងដែរ​ ក្រោយការឲ្យតម្រុយពីកងកម្លាំងអនុវត្តរបស់កងទ័ពអាមេរិក បានជំរុញអាជ្ញាធរកូរ៉េខាងត្បូង បើកការស៊ើបអង្កេតអស់រយៈពេល៤ខែ។

ការឆ្មក់ចូលរួមគ្នារបស់ប៉ូលិសកូរ៉េខាងត្បូង និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងទ័ពសហរដ្ឋអាមេរិក បានរកឃើញកញ្ឆាសំយោគចំនួន ៧៧ ក្រាម, សារធាតុរាវចម្រុះជាង៤គីឡូក្រាមដែលប្រើសម្រាប់ជក់ និងប្រាក់សរុប១២៨៥០ដុល្លារ នៅផ្ទះជនសង្ស័យទាំង២២នាក់។

(រូបថត៖ ប៉ូលិសខេត្ត Gyeonggi Nambu )

ក្នុងចំណោមពួកគេទាំងអស់ មាន៧នាក់ (ក្នុងនោះមានទាហាន៥នាក់) ត្រូវបានគេគិតថា ជាប់ពាក់ព័ន្ធក្នុងការលក់គ្រឿងញៀន, ១២នាក់ជាអ្នកប្រើប្រាស់ និង៣នាក់ជាឈ្មួញកណ្តាល។ ប៉ូលិសប្រាប់ BBC ថា ប្រពន្ធរបស់ទាហានម្នាក់ និងគូដណ្តឹងរបស់ទាហានម្នាក់ទៀត ក៏ជាប់ពាក់ព័ន្ធផងដែរ។

យោងតាមប៉ូលិស, ទាហានទាំង១៧នាក់​ បច្ចុប្បន្នកំពុងឈរជើងនៅបន្ទាយ Camp Humphreys ចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល និងនៅ Camp Casey ដែលជាមូលដ្ឋានកងទ័ព ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រភពទម្លាយថា ទាហានអាមេរិក កំពុងឈរជើងនៅអ៊ុយក្រែន តាមដានការដឹកជញ្ជូនអាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម