Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ ថា បើ អាមេរិក ចង់ដោះស្រាយបញ្ហាជាមួយ ចិន ត្រូវឲ្យលោក ពូទីន ចាញ់សង្គ្រាម អ៊ុយក្រែន

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើសហរដ្ឋអាមេរិកចង់ងាកទៅរកតំបន់អាស៊ី ប៉ុន្តែនៅភ័យខ្លាចពីប្រទេសចិននោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើយ៉ាងណាឲ្យលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចាញ់សង្គ្រាមនៅអ៊ុយក្រែន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បានប្រាប់ក្រុមប្រឹក្សាទំនាក់ទំនងបរទេសរបស់អាមេរិកនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា  “ភារកិច្ចចម្បង” របស់ណាតូក្នុងសប្តាហ៍នេះគឺដើម្បីប្រមូលការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។

ប្រមុខអង្គការណាតូបានលើកឡើងទៀតថា សេណារីយ៉ូបែបនេះចង់សំដៅដល់កងទ័ពធំបំផុតទី ២ នៅអឺរ៉ុប គឺអ៊ុយក្រែនឲ្យមកឈរនៅខាងយើង ។ បន្ទាប់​ពីរឿងនេះកើតឡើងហើយ កម្លាំងទ័ពរុស្ស៊ីនឹងចុះខ្សោយ ហើយអឺរ៉ុបនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ទីក្រុងកៀវ ។

ជាចុងក្រោយលោក Stoltenberg បញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះហើយ នឹងធ្វើឲ្យសហរដ្ឋអាមេរិកមានភាពងាយស្រួល និងមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតសំខាន់លើប្រទេសចិន ខណៈប្រទេសជាសមាជិកអង្គការណាតូទាំងអស់ក៏ចាំតែគាំទ្រពីខាងក្រោយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ដូណាល់ ត្រាំ ថា លោកនឹងកេនទាហានទៅព្រំដែន អាមេរិក-ម៉ិកស៊ិក បើជាប់​ឆ្នោតសាជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម