ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ចង់ក្លាយជានាគ សុខចិត្តកាត់ប្រដាប់ភេទចោល និងដាក់ស្នែងលើក្បាល
បុរសម្នាក់បានសម្រេចក្តីសុបិនចង់ក្លាយជានាគ សុខចិត្តយល់ព្រមឲ្យគេកាត់ត្រចៀក ច្រមុះ កប់ស្នែងលើក្បាល និងវះអណ្តាតឲ្យចេញជាពីរផ្នែក ព្រមទាំងកាត់ប្រដាប់ភេទចោល ដោយមិនខ្វល់ថាមនុស្សស្អប់រូបរាងរបស់គាត់ឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេស Dailystar បានរាយការណ៍អំពីបុរសម្នាក់ ដែលជាអតីតបុគ្គលិកធនាគារអាមេរិកមានសុបិនចង់ផ្លាស់ប្តូរខ្លួនទៅជានាគពិតៗ។ បុរសនោះមានឈ្មោះ Richard Hernandez ដែលត្រូវបានគេស្គាល់ថា Eva Tiamat Medusa អាយុ ៦២ ឆ្នាំ។ បុរសនេះមានទម្លាប់ចូលចិត្តសត្វរឿងព្រេងនិទានដូចជានាគ។ គាត់បានធ្វើការផ្លាស់ប្ដូរខ្លួនឯងដោយការតុបតែងរាងកាយ និងមុខឲ្យមើលទៅដូចជានាគតាមដែលអាចធ្វើទៅបាន រួមទាំងកាត់ច្រមុះ កាត់ត្រចៀក សាក់រូបនាគ រចនាលើផ្ទៃមុខ និងដងខ្លួន ប្តូរពណ៌ភ្នែក ធ្វើអណ្តាតព្រែក ហើយបានដាក់វត្ថុនៅលើក្បាលរបស់គាត់ ដើម្បីឲ្យមានរូបរាងដូចនាគពិតៗថែមទៀតផង។
Eva Tiamat Medusa បាននិយាយថា គាត់ត្រូវបានបំផុសគំនិតដោយជំនឿរបស់គាត់លើវិញ្ញាណដែលភ្ជាប់ទៅនឹងពស់ និងរឿង Harry Potter ដែលគាត់ចូលចិត្តអំពីតួអង្គ Lord Voldemort “នៅពេលដែលខ្ញុំបានឃើញ Harry Potter ហើយខ្ញុំបានឃើញ Lord Voldemort ខ្ញុំលង់ស្រលាញ់គាត់ភ្លាម។ ខ្ញុំចង់រៀបការជាមួយគាត់។ យើងនឹងបង្កើតគូស្នេហ៍ដ៏អស្ចារ្យមួយ”។

ក្នុងនោះផងដែរ បុរសរូបនេះបាននិយាយបន្ថែមទៀតថា “ប៉ុន្តែរឿងសំណព្វរបស់ខ្ញុំ ហើយចង់បានដូចគាត់ ត្រូវមកជាថ្នូរនឹងអ្វីមួយ។ ខ្ញុំមិនអាចមានច្រមុះដូចអ្នកដទៃទៀតទេ។ តែមិនអីទេ! ខ្ញុំត្រៀមខ្លួនរៀនជីវិតថ្មី។ បន្ថែមពីលើការតុបតែង រាងកាយបានផ្លាស់ប្តូរនៅលើមុខខ្ញុំបានកាត់ប្រដាប់ភេទរួចហើយ។ ប៉ុន្តែខ្ញុំមិនចង់ក្លាយជាមនុស្សស្រីទេ! ខ្ញុំចង់ក្លាយជានាគគ្មានភេទ”។
ទោះជាយ៉ាងណាក៏ដោយ មុនពេលដែលគាត់អាចទទួលបានរូបរាងដែលគាត់សុបិន ឬចូលចិត្ត គាត់ត្រូវតែឆ្លងកាត់ការឈឺចាប់រាប់មិនអស់ រួមទាំងការរិះគន់ ការបង្ហាញការស្អប់ខ្ពើមពីមនុស្ស ដែលក្នុងរឿងនេះគាត់ធ្លាប់ស្គាល់ ដឹងពីរបៀបដោះស្រាយ និងគ្រប់គ្រងរឿងទាំងនេះបានយ៉ាងល្អ រួមជាមួយនឹងការមើល វាគ្រាន់តែជាសិល្បៈនៅលើរាងកាយតែប៉ុណ្ណោះ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល