ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្កើនសន្តិសុខ យាមកាមផ្នូរលោក Prigozhin ២៤ម៉ោងក្នុងមួយថ្ងៃ
បុគ្គលិកនៅទីបញ្ចុះសព បានប្រាប់កាសែត Moskovsky Komsomolets ថា អាជ្ញាធរបានបង្កើនវិធានការសន្តិសុខ នៅផ្នូររបស់អតីតមេទាហានស៊ីឈ្នួលរុស្ស៊ី Evgeny Prigozhin។

យោងតាមរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែកញ្ញា, ប៉ុស្តិ៍យាមនិងកាមេរ៉ាសុវត្ថិភាព ត្រូវបានដំឡើង បន្ទាប់ពីចោរលួចវីយូឡុងមួយ ពីផ្នូរនៅឯទីបញ្ចុះសព Prokhorovskoe ក្នុងទីក្រុង St. Petersburg។
ឧបករណ៍តន្ត្រីនេះ គឺជានិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាជាច្រើនរបស់ក្រុមហ៊ុនឯកជន Wagner ហើយអ្នកប្រយុទ្ធរបស់ពួកគេ ក៏ត្រូវបានគេដាក់រហ័សនាមថា “តន្ត្រីករ” ផងដែរ។
វីយូឡុង និងញញួរ ត្រូវបានគេដាក់នៅផ្នូររបស់លោក Prigozhin ប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចុះសពកាលពីថ្ងៃទី២៩ខែសីហា។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកនៅកន្លែងបញ្ចុះសពអះអាងថា ឧបករណ៍តន្ត្រី ត្រូវបានចោរលួចយកទៅនៅប៉ុន្មានថ្ងៃក្រោយ។

បុគ្គលិករូបនោះបង្ហើបថា “បន្ទាប់ពីនោះ កាមេរ៉ាសុវត្ថិភាព និងប៉ុស្តិ៍យាមកាម ត្រូវបានដំឡើងនៅផ្នូររបស់លោក Prigozhin ហើយឥឡូវ មានសន្តិសុខប្រចាំការនៅទីនោះ ២៤ម៉ោងក្នុងមួយថ្ងៃ។
គួររម្លឹកឡើងវិញ លោក Prigozhin និងឥស្សរជនជាន់ខ្ពស់ក្រុមហ៊ុន Wagner ជាច្រើននាក់ផ្សេងទៀត បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅតំបន់ Tver នៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៣ខែសីហា។
មូលហេតុនៃឧប្បត្តិហេតុនោះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីចុងខែមុនថា “អំពើឃោរឃៅនេះ គឺបង្កឡើងដោយចេតនារបស់មនុស្ស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ភ្ញាក់ផ្អើល! ចេញវីដេអូមួយ លោក Prigozhin និយាយថា ខ្លួនកំពុងនៅអាហ្វ្រិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ