ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើង Semeru ផ្ទុះឡើង ខណៈអាជ្ញាធរ ព្រមានប្រជាជន ឲ្យប្រយ័ត្ន
ភ្នំភ្លើង Semeru ស្ថិតនៅខេត្ត ជ្វាខាងកើត នៃប្រទេសឥណ្ឌូនេស៊ី បានផ្ទុះនៅថ្ងៃសុក្រទី២២ខែកញ្ញា ហើយអាជ្ញាធរក្នុងតំបន់ បានព្រមានប្រជាជនឲ្យនៅឆ្ងាយពីតំបន់នោះ។

យោងតាមប៉ុស្តិ៍ត្រួតពិនិត្យភ្នំភ្លើង Semeru, ភ្នំភ្លើងនេះ បានផ្ទុះនៅម៉ោង៩និង២៣នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបញ្ចេញផេះក្តៅរហូតដល់៧០០ម៉ែត្រ ពីមាត់រណ្ដៅទៅភាគអាគ្នេយ៍។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរបានអំពាវនាវដល់ប្រជាជន ឲ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយជាពិសេស ចៀសវាងតំបន់ភាគអាគ្នេយ៍ក្នុងរង្វង់ចម្ងាយ៥គីឡូម៉ែត្រ ព្រោះអាចមានការផ្ទុះបន្ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានព័ត៌មានលម្អិតអំពីទំហំនៃការខូចខាតឡើយ។
ភ្នំភ្លើង Semeru ដែលមានកម្ពស់រហូតដល់ ៣៦៧៦ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ គឺនៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់។ ការផ្ទុះរបស់វាកាលពីខែធ្នូឆ្នាំ២០២១ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះ និងឆក់យកជីវិតមនុស្សជាង៥០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់