Connect with us

ព័ត៌មានអន្ដរជាតិ

ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់​ក្នុងជួររដ្ឋាភិបាលថ្មី

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តីថៃលោក ភូមិថាំ វីឆាយ៉ាឆៃ សម្ដែងការពេញចិត្តចំពោះគំនិតរបស់លោកនាយករដ្ឋមន្ត្រី សេតថា ថាវីស៊ីន ពាក់ព័ន្ធទៅនឹងការផ្ដល់តំណែងមួយទៅដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ហើយលោកក៏បានប្រាប់ពីតំណែងដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះអាចនឹងកាន់កាប់ផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី ភូមិថាំ វីឆាយ៉ាឆៃ

លោក ភូមិថាំ បាននិយាយថា “លោក ថាក់ស៊ីន ដែលកំពុងមានទោសជាប់ឃុំខ្លួន អាចនឹងធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលថ្មីរបស់ថៃ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីរូបនេះផុតទោសទាន់អស់ និងត្រូវបានដោះលែងចេញពីពន្ធនាគារ” ។

លោក ភូមិថៃ ដែលក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរនោះសង្កត់ធ្ងន់ថា “លោក ថាក់ស៊ីន អាចត្រូវបានតែងតាំងជាប្រធានទីប្រឹក្សានាយករដ្ឋមន្ត្រី ។ ខ្ញុំយល់ថា លោកនាយករដ្ឋមន្ត្រី សេតថា ចង់រៀនសូត្រពីបទពិសោធន៍ ជាពិសេសសមត្ថភាពរបស់លោក ថាក់ស៊ីន” ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា

ទន្ទឹមនោះ លោក ភូមិថាំ ក៏បានលើកឡើងពី​ប្រជាប្រិយភាព​របស់​លោក ​ថាក់ស៊ីន​ ផងដែរ អំឡុងពេលដែលឪពុករបស់លោកស្រី ផេថងថាន រូបនេះកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៦ ឆ្នាំ ហើយលោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា លោក ថាក់ស៊ីន ប្រាកដជានឹងទទួលយកតំណែងមួយនេះ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រលប់ចូលវិញស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា និងត្រូវតុលាការកំពូលផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំក្នុងសំណុំរឿងចំនួន ៣ ប៉ុន្តែក្រោយមកត្រូវបានព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ា ឡុងកន ឡាយព្រះហត្ថលេខាបន្ថូរបន្ថយទោសមកនៅត្រឹម ១ ឆ្នាំ ហើយក៏អាចមានសិទ្ធិស្នើសុំដោះលែងឲ្យនៅក្រៅឃុំនៅខែកុម្ភៈ ឆ្នាំ២០២៤ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ហេតុអ្វីលោក Zelensky មិនបានជួបតទល់មុខគ្នាជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី នៅកិច្ចប្រជុំ UN?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម