Connect with us

ព័ត៌មានអន្ដរជាតិ

ភាពយន្ត “No More Bets” មិនត្រឹមប៉ះដល់កម្ពុជា, មីយ៉ាន់ម៉ា, និងថៃ ទេ តែធ្វើឲ្យចិនលែងហ៊ានមកអាស៊ាន

បានផុស

នៅ

ភាពយន្តដ៏ល្បី No More Bets កំពុងកក្រើកនិងទទួលបានការចូលទស្សនា​យ៉ាងច្រើន ​​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រទេសកម្ពុជា, មីយ៉ាន់ម៉ា, និងថៃ ប៉ុណ្ណោះ​ទេ​ តែវា​បាន​ធ្វើឲ្យប្រជាជន​ចិន​ព្រួយ​បារម្ភ​សុវត្ថិភាព ​លែង​ហ៊ាន​មក​កាន់​តំបន់​អាស៊ាន​តែម្ដង។

ភាពយន្ត​ពី​ប្រទេស​ចិនមួយនេះ​ បាន​ធ្វើ​ឡើង​ដើម្បី​បំភ្លៃ​ដោយ​ចេតនា​ពី​តំបន់អាស៊ាន​សំបូរ​ដោយ​រឿង​គ្រោះថ្នាក់​ពីការ​ចាប់ជំរិត។ ពួក​គេ​បាន​ចោទ​ប្រទេស​អាស៊ាន​ថា​មាន​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​ចិន។

និន្នាការ​អវិជ្ជមានបាន​​ចាប់តាំងពីដើមឆ្នាំនេះ អំពីទេសចរណ៍ក្នុងតំបន់អាស៊ាន ដែលពេញនិយម​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ចិន វា​ចាប់​ផ្ដើម​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មាន​ការ​ថយ​ចុះ។ ការព្រួយបារម្ភ និងការភ័យខ្លាចយ៉ាងទូលំទូលាយ​បានកើតឡើងក្នុង​ចំណោម​ប្រជាជនចិន បន្ទាប់ពីបានឃើញខ្សែភាពយន្តនេះ។ វា​បាន​ប៉ះពាល់​ដល់​ជនជាតិ​ចិន​ដីគោក​ដែល​គ្រោង​ធ្វើ​ដំណើរ​ក្នុង​តំបន់​អាស៊ាន។

ការស្ទង់មតិថ្មីៗនេះនៅលើ Weibo បានបង្ហាញថា ៤៨ ០០០ក្នុងចំណោម ៥៤ ០០០ អ្នកឆ្លើយសំណួរបានចៀសវាងការធ្វើដំណើរទៅ​មីយ៉ាន់ម៉ានិងកម្ពុជា។ ដោយ​សារ​ការ​ព្រួយ​បារម្ភ​សុវត្ថិភាព ខណៈ​ពេលដែលលទ្ធផលនៃការស្ទង់មតិមួយផ្សេងទៀតបង្ហាញថា អ្នកឆ្លើយសំណួរមិនចង់ធ្វើដំណើរក្នុង​អាស៊ីអាគ្នេយ៍​ទេ។ ជាងនេះទៅទៀត ជាង ៨៥% បានលើកឡើងពីកង្វល់សុវត្ថិភាពថា ជាមូលហេតុចម្បងដែលពួកគេមិនចង់ធ្វើដំណើរ។

No More Bets ដែលជាភាពយន្តសកម្មភាព​ឧក្រិដ្ឋកម្ម​ដ៏អាក្រក់មួយ ​ត្រូវបានចេញផ្សាយនៅ​ក្នុងប្រទេស​ចិន​ចាប់​តាំង​ពីដើម​ខែសីហា។ ហើយ​អាច​ឈរ​លេខ​មួយ​លើ​តារាង​ភាពយន្ត​រក​ប្រាក់​បាន​ចាប់​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​ចេញ​ផ្សាយ។ ក្នុងនោះវាបានភ្ជាប់មកជាមួយពាក្យស្លោកផ្សព្វផ្សាយ​ភាពយន្ត​ដោយ​និយាយ​ថា “អ្នកមើលម្នាក់ កាត់​បន្ថយជន​រងគ្រោះ​នៃការ​បោកប្រាស់​ម្នាក់” ។

សូមបញ្ជាក់ដែរថា ខ្សែភាពយន្តនេះត្រូវបានបំផុសគំនិតដោយករណីពិត​ ​រៀបរាប់ពីរឿងរ៉ាវរបស់គូស្នេហ៍​ជនជាតិចិន​មួយគូ​ដែលត្រូវបាន​ក្រុម​ជនខិលខូចបោក​បញ្ឆោត​ឲ្យ​ទៅធ្វើការនៅ​បរទេស​ដើម្បី​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់ រួម​ទាំង​ជា​ជន​រង​គ្រោះ​​នៃ​ក្រុម Call Center។ តួអង្គរបស់​ខ្សែភាពយន្តនេះនៅទីបំផុត​ ត្រូវបានគេចាប់បានថាជាសមាជិកនៃ​កម្មវិធីឆបោកតាម​អ៊ីនធឺណិត​ ដែលមាន​មូលដ្ឋាននៅ​ប្រទេស​មីយ៉ាន់ម៉ា និងកម្ពុជា។ ស្របពេលដែល ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ រួមទាំងឡាវ ហ្វីលីពីន និងថៃ បានក្លាយជាផ្លូវឆ្លងកាត់​សម្រាប់ជនរងគ្រោះ​រាប់ម៉ឺននាក់នៃការជួញដូរមនុស្សមិនខុសពីកម្ពុជា​នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bangkok,​ scmp​, Thai PBS

ចុចអាន៖ប្រទេសមួយក្នុងពិភពលោក មានរូបិយប័ណ្ណតម្លៃថ្លៃជាងគេបង្អស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម