ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្យាករណ៍ពីភាពតានតឹងរវាង ប៉ូឡូញ និងអ៊ុយក្រែន ក្រោយការប្រកាសឈប់ផ្ដល់អាវុធឲ្យទីក្រុងកៀវ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញការព្យាករណ៍ពាក់ព័ន្ធទៅនឹងភាពតានតឹងថ្មីៗនេះរវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាសូវីប្រកាសនឹងលែងផ្ដល់អាវុធឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំងបានព្យាករណ៍ថា ភាពតានតឹងរវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន នឹងកាន់តែកើនឡើងខ្លាំងទៅៗ ហើយនឹងអូសទាញបណ្ដាប្រទេសសហភាពអឺរ៉ុបផ្សេងទៀតឲ្យចូលរួមក្នុងបញ្ហានេះផងដែរ ។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា “បច្ចុប្បន្នយើងឃើញមានភាពតានតឹងកើតឡើងរួចទៅហើយរវាងទីក្រុងវ៉ាសូវី និងទីក្រុងកៀវ ហើយយើងព្យាករណ៍ថា ភាពតានតឹងទាំងនេះនឹងបន្តកើនឡើង ហើយកាន់តែខ្លាំងទៅៗផងដែរ ខណៈរដ្ឋអឺរ៉ុបផ្សេងទៀតក៏អាចនឹងឈានជើងចូលក្នុងបញ្ហានេះដូចគ្នា ព្រោះវានឹងចៀសមិនរួចឡើយ” ។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយថា ប្រទេសរបស់លោកនឹងលែងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទៀតហើយ ដោយរដ្ឋាភិបាលទីក្រុងវ៉ាសូវីនឹងងាកមកផ្តោតសំខាន់លើសន្តិសុខក្នុងប្រទេសខ្លួនឯងវិញ ។
ជាការឆ្លើយតប សមាជិកសភាអ៊ុយក្រែនលោក Mykola Kniazhytskyi បាននិយាយការពារថា ប្រទេសប៉ូឡូញនឹងមិនងាករេចេញពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនឡើយ ហើយពួកគេនឹងនៅតែបន្តការគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ។
ទោះយ៉ាងណា ថ្លែងលើការកត់សម្គាល់នេះ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញលោក Piotr Muller បានបញ្ជាក់ថា ប្រទេសប៉ូឡូញកំពុងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនសម្រាប់កិច្ចសន្យាដែលនៅសេសសល់ និងបានព្រមព្រៀងកាលពីលើកមុនប៉ុណ្ណោះ ហើយបន្ទាប់ពីវាអស់សុពលភាព អ្វីគ្រប់យ៉ាងអាចនឹងកើតមានឡើងដូចការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីក៏ថាបាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ហេតុអ្វីលោក Zelensky មិនបានជួបតទល់មុខគ្នាជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី នៅកិច្ចប្រជុំ UN?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត