ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ វៀតណាម ត្រូវខំធ្វើការពី ៣ ទៅ ៤ ខែ ទើបគ្រប់លុយទិញ iPhone 15 Pro
យោងតាមរបាយការណ៍របស់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ Picodi បានឲ្យដឹងថា ជាមធ្យមពលរដ្ឋវៀតណាមក្នុងម្នាក់ត្រូវចំណាយពេលធ្វើការងារប្រហែល ៣ ទៅ ៤ ខែទើបគ្រប់លុយអាចទិញទូរស័ព្ទ iPhone 15 Pro មួយគ្រឿងយកទៅប្រើប្រាស់បាន ។

ទិន្នន័យពីការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានបញ្ជាក់ថា ប្រាក់ខែជាមធ្យមសម្រាប់ប្រជាជនវៀតណាមក្នុងម្នាក់មានប្រហែល ៧ លានទៅ ១១ លានដុង (២៨៧ ទៅ ៤៥០ ដុល្លារ) ដូច្នេះពួកគេត្រូវធ្វើការពេញម៉ោងប្រមាណ ៩០ ថ្ងៃទៅ ១២០ ថ្ងៃ ដោយមិនត្រូវចំណាយប្រចាំថ្ងៃអ្វីទាំងអស់ ប្រសិនបើចង់ទិញទូរស័ព្ទ iPhone ។
បច្ចុប្បន្ន វៀតណាមស្ថិតក្នុងចំណោមប្រទេស និងដែនដីកំពូលទាំង ៥ ដែលមានប្រជាជនត្រូវចំណាយពេលធ្វើការច្រើនថ្ងៃ និងច្រើនខែបំផុតទើបអាចរកប្រាក់បានដើម្បីទិញទូរស័ព្ទ iPhone 15 Pro ទំហំ ១២៨ ជីហ្គាបៃ ដែលមានតម្លៃ ១,២០០ ដុល្លារ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងដាក់លក់ទូរស័ព្ទ iPhone ត្រកូល ១៥ ចំនួន ៤ ស៊េរីនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ជាមួយនឹងតម្លៃចាប់ពី ៩៤៥ ដុល្លារដល់ជិត ២,០០០ ដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម២៧ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់