Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ វាយប្រហារមីស៊ីលនៅគ្រីមៀ ចំពេលមេទ័ពជើងទឹករុស្ស៊ី កំពុងប្រជុំ

បានផុស

នៅ

អ៊ុយក្រែននិយាយថា ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រ លើទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក្នុងតំបន់គ្រីមៀ គឺត្រូវចំពេលដែលមន្ត្រីកងទ័ពជើងទឹក កំពុងប្រជុំ។

(រូបថត៖ E2W)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងនាវាដែលមានមូលដ្ឋាននៅទីក្រុងកំពង់ផែ Sevastopol ត្រូវបានគេមើលឃើញថា ជាកងទ័ពជើងទឹកល្អបំផុតរបស់រុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ យោធាអ៊ុយក្រែនអះអាងថា ការវាយប្រហារនោះ បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួស ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ខណៈប្រភពពីយោធាអ៊ុយក្រែនបានប្រាប់ BBC ថា ការវាយប្រហារគឺប្រើមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំង។

(រូបថត៖ VON)

ក្រោយមក សេចក្តីថ្លែងការណ៍យោធាអ៊ុយក្រែន និយាយថា មីស៊ីលបានសម្លាប់និងបង្ករបួសដល់កងទ័ពរាប់សិបនាក់ រួមទាំងមេបញ្ជាការកងទ័ពជើងទឹកផងដែរ។

យ៉ាងណាក្តី ភាគីរុស្ស៊ី អះអាងថា មានទាហានតែម្នាក់ប៉ុណ្ណោះដែលបាត់ខ្លួន ក្នុងការវាយប្រហារនេះ។

គួរបញ្ជាក់ជាថ្មី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ៕

ប្រែសម្រួល៖  Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម