ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមខ្លួនចរចាបញ្ហាអ៊ុយក្រែន តែមិនយល់ព្រមលើសំណើបទឈប់បាញ់ឡើយ ព្រោះធ្លាប់ត្រូវគេបោក
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាស្តីពីបញ្ហាអ៊ុយក្រែន ប៉ុន្តែនឹងមិនពិចារណាលើសំណើបទឈប់បាញ់ណាមួយឡើយ ដោយសារតែទីក្រុងមូស្គូ ត្រូវបានគេបោកម្តងរួចមកហើយ។

អ្នកការទូតកំពូលរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម័យប្រជុំលើកទី ៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “យើងកំពុងធ្វើការក្នុងស្ថានភាពជាក់ស្តែងដែលបានអភិវឌ្ឍ។ កាលពីខែមីនានិងខែមេសាឆ្នាំ២០២២ មានការចរចា អ្វីគ្រប់យ៉ាងត្រូវបានចាប់ផ្តើមរួចទៅហើយ ប៉ុន្តែពីរថ្ងៃក្រោយមក មានព្រឹត្តិការណ៍នៅទីក្រុង Bucha ក្នុងប្រទេសអ៊ុយក្រែន។ ខ្ញុំគិតថា មានអ្នកនៅទីក្រុងឡុងដ៍ ឬវ៉ាស៊ីនតោន មិនចង់ឲ្យសង្រ្គាមនេះបញ្ចប់ទេ”។
លោក Lavrov ចង្អុលបង្ហាញថា “នោះហើយជាមូលហេតុដែលឥឡូវនេះ នៅពេលយើងឮអំពីការចរចា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា ប៉ុន្តែយើងនឹងមិនពិចារណាលើសំណើណាមួយសម្រាប់បទឈប់បាញ់ឡើយ ព្រោះយើងបានពិចារណាម្តងហើយ ប៉ុន្តែអ្នកបានបោកយើង”។
មុននេះ លោក Lavrov ក៏បាននិយាយដែរថា ការដែលទីក្រុងកៀវ ពន្យារពេលចរចាកាន់តែយូរជាមួយទីក្រុងមូស្គូ វានឹងធ្វើឲ្យការចរចានៅពេលក្រោយ កាន់តែពិបាក។
គួរបញ្ជាក់ជាថ្មី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ ដែលបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ អ៊ុយក្រែន វាយប្រហារមីស៊ីលនៅគ្រីមៀ ចំពេលមេទ័ពជើងទឹករុស្ស៊ី កំពុងប្រជុំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ