Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីរាជការថៃ ជាង៤០% កំពុងជាប់បំណុលគេ ថែមទាំងត្អូញត្អែរថា ប្រាក់ខែរដ្ឋ ទាបពេក 

បានផុស

នៅ

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ (Nida) បានរកឃើញថា មន្ត្រីរាជការថៃភាគច្រើន ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលថ្មី ក្នុងការបើកប្រាក់បៀវត្សរ៍ពីរដងក្នុងមួយខែជំនួសឲ្យការបើកម្តងក្នុងមួយខែ។

(រូបថត៖ NIDA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nida បានបង្ហាញនៅថ្ងៃអាទិត្យទី២៤ខែកញ្ញាថា ជាង៧១% នៃមន្ត្រីរាជការ ដែលត្រូវស្ទង់មតិ គឺបានប្រឆាំងនឹងផែនការនេះ។

ការស្ទង់មតិក៏រកឃើញដែរថា ៥៨% នៃអ្នកឆ្លើយតប គឺបានគាំទ្រយ៉ាងខ្លាំង នូវប្រាក់បៀវត្សរ៍អប្បបរមា ២៥០០០ បាតក្នុងមួយខែ សម្រាប់បុគ្គលិកដែលមានបរិញ្ញាបត្រ។

ការស្ទង់មតិទូទាំងប្រទេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៩ដល់២១ ខែកញ្ញា លើមន្ត្រីរាជការ និយោជិត និងបុគ្គលិករដ្ឋចំនួន ១៣១០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

(រូបថត៖ Thai PBS)

ការស្ទង់មតិក៏បានសួរអ្នកឆ្លើយតបផងដែរថាតើ ប្រាក់ខែរបស់ពួកគេគ្រប់គ្រាន់ដែរឬទេ? ក្នុងនោះ៤៤,៨១% និយាយថា ប្រាក់ខែរបស់ពួកគេ គឺទាបពេកដើម្បីរ៉ាប់រងលើការចំណាយ។

លើសពីនេះ អ្នកឆ្លើយសំណួរភាគច្រើននិយាយថា ពួកគេកំពុងជាប់បំណុល។ ក្នុងនោះមាន ៤៤,៣៥% ជាប់បំណុលជាមួយស្ថាប័នហិរញ្ញវត្ថុ, ៤៣,៣៦% មានបំណុលជាមួយសហករណ៍ និង ៣,៦៦% មានបំណុលពីអ្នកឲ្យខ្ចីផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ គណបក្សចលនាឆ្ពោះទៅមុខ ចោទ រដ្ឋាភិបាលថៃ ថា កំពុងចំណាយ លើសខ្ទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម