Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់ជំនួយធំជាងគេ ដែលជួយដល់ អ៊ុយក្រែន មិនមែនជា អាមេរិក ទេ

បានផុស

នៅ

ចាប់តាំងពីរុស្ស៊ីបើកការវាយលុក អ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២មក សម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានសន្យាផ្តល់ជំនួយផ្នែកយោធានិងមនុស្សធម៌ មានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

ប៉ុន្តែនៅពេលសង្រ្គាមអូសបន្លាយចូលដល់ខែទី១៩ លោកប្រធានាធិបតី Volodymyr Zelensky ហាក់ដូចជាកំពុងប្រឈមមុខនឹងការតស៊ូដ៏លំបាកមួយ ពោលគឺត្រូវបញ្ចុះបញ្ចូលទាំងប្រទេសជិតខាង និងសម្ព័ន្ធមិត្តលោកខាងលិច ឲ្យគាំទ្រខ្លួន។

លោក Volodymyr Zelensky (ឆ្វេង) ជាមួយលោក Joe Biden (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើចុងក្រោយរបស់រដ្ឋបាលលោក Joe Biden សម្រាប់កញ្ចប់ជំនួយថ្មី ក្នុងទំហំទឹកប្រាក់២៤ពាន់លានដុល្លារ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងសភាអាមេរិក។ 

អ្នកសាធារណរដ្ឋមួយចំនួននិយាយថា ប្រាក់គួរតែយកទៅចំណាយលើការបង្កើនសន្តិសុខ ​នៅតាមព្រំដែនអាមេរិកល្អជាង ខណៈមានក្តីបារម្ភអំពីអំពើពុករលួយក្នុងប្រទេស អ៊ុយក្រែន។

រថក្រោះ Challenger 2 (រូបថត៖ Alamy)

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា ប្រទេសរបស់លោក នឹងលែងជួយអាវុធដល់អ៊ុយក្រែនទៀតហើយ ចំពេលមានជម្លោះជុំវិញបម្រាមរបស់ប៉ូឡូញ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីការពារផលប្រយោជន៍របស់កសិករខ្លួន។

ខាងក្រោមគឺជាម្ចាស់ជំនួយទាំង១០ ដែលជួយដល់អ៊ុយក្រែន បូកទាំងជំនួយយោធា ហិរញ្ញវត្ថុនិងមនុស្សធម៌ គិតត្រឹមថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣៖ 

  1. សហភាពអឺរ៉ុប៖ ៨៤.៨ ពាន់លានដុល្លារ
  2. សហរដ្ឋអាមេរិក៖ ៦៩.៥ ពាន់លានដុល្លារ
  3. អាល្លឺម៉ង់៖ ២០.៩ ពាន់លានដុល្លារ
  4. ចក្រភពអង់គ្លេស៖ ១៣.៨ ពាន់លានដុល្លារ
  5. ន័រវែស៖ ៧.៤ ពាន់លានដុល្លារ
  6. ជប៉ុន៖ ៦.៥ ពាន់លានដុល្លារ
  7. កាណាដា៖ ៥.៤ ពាន់លានដុល្លារ
  8. ប៉ូឡូញ៖ ៤.៣ ពាន់លានដុល្លារ
  9. ហូឡង់៖ ៤.១ ពាន់លានដុល្លារ
  10. ដាណឺម៉ាក៖ ៣.៨ ពាន់លានដុល្លារ

 ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ១០ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ជីវិតកម្សាន្ដ១៣ នាទី មុន

​ភ្លេចៗខ្លួន កូនស្រីច្បងតារាថៃ Gubgib  ធំពេញវ័យ ដើរតាមគន្លងតាមឪពុកយ៉ាងស្ទាតជំនាញ

ជីវិតកម្សាន្ដ២០ នាទី មុន

មកស្គាល់ព្រឹទ្ធាចារ្យ ស៊ិប សារិន អ្នកជំនាញបញ្ចូលសំឡេងនិងសូរសព្ទភាពយន្តជំនាន់ដំបូងនៃកម្ពុជា

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងអប់រំ គ្រោងចំណាយថវិកាជាង៦លានដុល្លារសម្រាប់ដំណើរការប្រឡងបាក់ឌុបនៅឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២១ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម