ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ បដិសេធការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សា
តាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន នៅថ្ងៃអាទិត្យទី២៤ខែកញ្ញា, លោកមិនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយណាមួយថា លោកតែងតាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់ខ្លួនទេ។
ថ្លែងទៅកាន់អ្នកកាសែត នៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ពេលត្រលប់មកពីការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិកវិញ លោកសេតថា និយាយថា ប្រព័ន្ធផ្សព្វផ្សាយថៃ បានបកស្រាយខុសលើការកត់សម្គាល់របស់លោក អំពីលោកថាក់ស៊ីន អំឡុងពេលសម្ភាសជាមួយ Bloomberg នៅទីក្រុងញូវយ៉ក។
លោកបន្តថា ក្នុងពេលសម្ភាស លោកគ្រាន់តែនិយាយថា លោកអាចពិគ្រោះជាមួយលោក ថាក់ស៊ីន ដូចការដែលលោកបានពិគ្រោះជាមួយអតីតនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតប៉ុណ្ណោះ ដូចជាលោក Anand Panyaracun និងលោក Somchai Wongsawat ជាដើម។
នាយករដ្ឋមន្ត្រីថៃរូបនេះបន្តថា “នេះជាលើកទីមួយហើយ ដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ហើយខ្ញុំជាមនុស្សថ្មីបំផុតក្នុងរឿងនយោបាយ។ ខ្ញុំត្រៀមខ្លួនស្វែងរកដំបូន្មានពីអ្នកណាដែលមានចំណេះដឹង និងធនធាន”។
លើសពីនេះទៅទៀត លោកបានស្នើឲ្យសារព័ត៌មានថៃទាំងឡាយ កុំបកស្រាយខុសនូវអ្វីដែលលោកនិយាយ ព្រោះវាអាចបង្កបញ្ហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ឧបនាយករដ្ឋមន្ត្រី ថៃ ប្រាប់ពីតំណែងដែលលោក ថាក់ស៊ីន អាចកាន់កាប់ក្នុងជួររដ្ឋាភិបាលថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា