ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាក់ប្រាប់ កូរ៉េខាងត្បូង ថា ទំនាក់ទំនងជាមួយ រុស្ស៊ី ជារឿងធម្មជាតិសម្រាប់ប្រទេសជិតខាង
ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ចំពោះការរិះគន់កិច្ចសហប្រតិបត្តិការរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំ គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី ។

ទន្ទឹមនោះ រដ្ឋាភិបាលកូរ៉េខាងជើងថែមទាំងបានបញ្ជាក់ប្រាប់កូរ៉េខាងត្បូងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរថា វាជាធម្មជាតិ និងជារឿងធម្មតាក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង ។
កូរ៉េខាងជើងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA ថា “វាគឺជាធម្មជាតិ និងជារឿងធម្មតា ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកក្នុងនាមជាប្រទេសជិតខាង ហើយគ្មានហេតុផលណាមួយដែលចាត់ទុកការអនុវត្តវិធានការបែបនេះជាការបង្កហេតុនោះទេ” ។

ការព្រមានរបស់កូរ៉េខាងជើងកើតមានឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនថា ប្រសិនបើរុស្ស៊ីហ៊ានជួយកូរ៉េខាងជើងអភិវឌ្ឍកម្មវិធីអាវុធ ជាថ្នូរនឹងការទទួលបានជំនួយសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន នោះវានឹងក្លាយជា “ការបង្កហេតុដោយផ្ទាល់” ។
ជាការឆ្លើយតប កូរ៉េខាងជើងបានចេញការរិះគន់ទៅលើលោក Yoon ចំពោះការបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការមិត្តភាពរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី ហើយថែមទាំងបានផ្លែផ្កាទៅវិញថា លោក Yoon កំពុងធ្វើជាឧបករណ៍បំពងសំឡេងនាំសារសម្រាប់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ រុស្ស៊ី ប្រាប់ UN ថា លោកខាងលិច គឺជា ពិភពសំបូរទៅដោយការភូតកុហក

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?