Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សប្រហែល ១៣០០ នាក់ ហែលទឹកទាំងអាក្រាតកាយក្នុងពិធីបុណ្យមួយនៅ អង់គ្លេស

បានផុស

នៅ

មនុស្សប្រហែល ១៣០០ នាក់ មកហែលទឹកស្រាតនៅសមុទ្រខាងជើង Northumberland សម្រាប់ពិធីបុណ្យ North East Skinny Dip ប្រចាំឆ្នាំលើកទី ១១ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យលើកទី ១១ នេះរៃអង្គាសប្រាក់បានជាង ១០០ ០០០ ផោន សម្រាប់អង្គការសប្បុរសធម៌សុខភាពផ្លូវចិត្ត Mind ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។

គេឃើញមានមនុស្សជាច្រើនចូលរួមដោយរីករាយ ខណៈអ្នករៀបចំព្រឹត្តិការណ៍ឈ្មោះ Tyneside Mind បានពណ៌នាព្រឹត្តិការណ៍នេះថា ជាការអបអរសាទរនៃជីវិត! ធម្មជាតិ! ហើយ​រូប​កាយ​ដ៏​ពិសេស​របស់​យើង​ផ្ទាល់!

ក្រៅពីរកប្រាក់ចំណូលសម្រាប់ការកែលម្អសេវាសុខភាពផ្លូវចិត្តក្នុងស្រុក ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ក្នុងការសាមគ្គីគ្នា គាំទ្រគ្នាទៅវិញទៅមក និងផ្តល់ឱ្យខ្លួនអ្នកនូវភាពសប្បាយរីករាយ រួមទាំងសុខុមាលភាពដ៏ប្រសើរឡើងវិញផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ ឆ្នេរអាក្រាតកាយ ១០ កន្លែង ក្លាយជាគោលដៅទេសចរណ៍ល្បីលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម