Connect with us

ព័ត៌មានអន្ដរជាតិ

យោធាប្រទេស នីហ្សេ បិទដែនអាកាសមិនឲ្យយន្តហោះ បារាំង ហោះហើរ

បានផុស

នៅ

យោងតាមអង្គការសុវត្ថិភាពអាកាសក្នុងតំបន់ ASECNA បានឲ្យដឹងថា រដ្ឋបាលយោធារបស់ប្រទេសនីហ្សេបានប្រកាសហាមឃាត់មិនឲ្យយន្តហោះបារាំងហោះហើរលើដែនអាកាសរបស់ប្រទេសនេះទៀតឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ដែនអាកាសរបស់ប្រទេសនីហ្សេ គឺបើកចំហសម្រាប់ជើងហោះហើរពាណិជ្ជកម្មជាតិ និងអន្តរជាតិទាំងអស់ លើកលែងតែយន្តហោះបារាំង ឬយន្តហោះដែលជួលដោយប្រទេសបារាំង ដែលក្នុងនោះរួមទាំងក្រុមហ៊ុនអាកាសចរណ៍ Air France ផងដែរ” ។

សេចក្តីថ្លែងការណ៍របស់រដ្ឋបាលយោធាបានបន្ថែមថា “លំហអាកាសរបស់ប្រទេសនីហ្សេនឹងនៅតែបិទសម្រាប់រាល់ជើងហោះហើរយោធា ប្រតិបត្តិការ និងជើងហោះហើរពិសេសផ្សេងទៀត ប៉ុន្តែប្រសិនបើបារាំងចង់ហោះហើរ លុះត្រាតែទទួលបានការអនុញ្ញាតជាមុនសិន” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសដកឯកអគ្គរដ្ឋទូត រួមជាមួយនឹងបុគ្គលិកទាំងអស់របស់ស្ថានទូត ក៏ដូចជាកងទ័ពរបស់ខ្លួនចេញប្រទេសនីហ្សេ ជាពិសេសប្រតិបត្តិការយោធារបស់បារាំងក៏នឹងត្រូវបិទទំព័រផងដែរ ។

គួរបញ្ជាក់ថា កាលពីខែសីហា ប្រទេសអាហ្វ្រិកខាងលិចមួយនេះបានប្រកាស នឹងបិទដែនអាកាសរបស់ប្រទេស ដោយសារតែការគំរាមកំហែងនៃការធ្វើអន្តរាគមន៍ពីប្រទេសជិតខាង ខណៈដែលសហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ក៏បានគំរាមកំហែងដល់សកម្មភាពយោធាផងដែរ បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី ២៦ ខែកក្កដា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រាប់ UN ថា លោកខាងលិច គឺជា ពិភពសំបូរទៅដោយការភូតកុហក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម