ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស១៦នាក់ ក្នុងហេតុការណ៍ ឆេះអណ្តូងរ៉ែ នៅចិន
មនុស្សចំនួន១៦នាក់ត្រូវបាត់បង់ជីវិត នៅពេលអគ្គិភ័យ បានឆាបឆេះអណ្តូងរ៉ែធ្យូងថ្ម Shanjiaoshu នៅភាគនិរតីប្រទេសចិន កាលពីថ្ងៃអាទិត្យទី២៤ខែកញ្ញា។
សាលាក្រុង Panzhou បាននិយាយក្នុងសេចក្តីជូនដំណឹងមួយ ដែលបង្ហោះលើគេហទំព័ររបស់ខ្លួនថា អគ្គិភ័យត្រូវបានពន្លត់ ប៉ុន្តែបន្ទាប់ពីការផ្ទៀងផ្ទាត់ មានមនុស្ស១៦នាក់ បានស្លាប់ ខណៈតាមព័ត៌មានបឋម, អគ្គិភ័យគឺផ្តើមចេញពីការឆេះខ្សែ នៃឧបករណ៍បញ្ជូនសម្ភារ ។

ថ្វីបើសុវត្ថិភាពក្នុងវិស័យរុករករ៉ែនៅប្រទេសចិន មានភាពប្រសើរឡើងនារយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នៅតែកើតមានជាញឹកញាប់ក្នុងឧស្សាហកម្មនេះ ហើយភាគច្រើនដោយសារតែការអនុវត្តន៍ច្បាប់មានភាពធូររលុង។
កាលពីខែកុម្ភៈ ការបាក់អណ្តូងរ៉ែធ្យូងថ្មមួយ នៅតំបន់ភាគខាងជើង Inner Mongolia បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ និងរថយន្តជាច្រើនគ្រឿង កប់នៅក្រោមគំនរកម្ទេចកម្ទី។
អស់រយៈពេលប៉ុន្មានខែមកហើយ អាជ្ញាធរមិនបានបង្ហាញតួលេខអ្នកស្លាប់ពិតប្រាកដទេ ប៉ុន្តែក្នុងខែមិថុនា មានដំណឹងថា មនុស្សចំនួន៥៣នាក់ ត្រូវបាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ មនុស្សស្លាប់កើនលើស ៤០នាក់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែ នៅ តួកគី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត