Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន វៀតណាម សម្រុកកុម្ម៉ង់ទិញ iPhone 15 រហូតដាច់ស្តុក និងពន្យារពេលដឹកជញ្ជូន

បានផុស

នៅ

ស៊េរី​ទូរស័ព្ទ iPhone 15 Pro Max នៅវៀតណាមត្រូវបានលក់អស់ពីស្ដុកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពី Apple Store ចាប់ផ្តើមទទួលការបញ្ជាទិញ ហើយបណ្តាលឲ្យការដឹកជញ្ជូនរបស់ពួកគេត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីផ្សារអនឡាញ Apple Store និងឈ្មួញលក់រាយ បានចាប់ផ្តើមទទួលការកុម៉្មង់ទុកមុននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែកញ្ញា ខណៈអ្នកទិញសង្ឃឹមថា នឹងទទួលបានទូរស័ព្ទ iPhone 15 នៅថ្ងៃទី២៩ ខែកញ្ញា ប៉ុន្តែថ្ងៃកំណត់នោះប្រហែលជាមានទូរស័ព្ទចំនួនតិចតួចប៉ុណ្ណោះដែលនឹងទទួលបាន ដោយសារតែចំនួននៃការកក់មានការកើនឡើងកាន់តែច្រើន ។

តាមការបញ្ជាក់ពីអ្នកលក់បានឲ្យដឹងថា ​ទូរសព្ទដែលត្រូវបញ្ជាទិញ គឺបានដាច់អស់ចាប់តាំងពីម៉ោង ៤ ព្រឹកមកម្ល៉េះ ខណៈហាងខ្លះបើកលក់មិនដល់ ៥ នាទីផង ។ ទោះយ៉ាងណា អ្នកទិញ iPhone 15 និង 15 Plus ត្រូវរង់ចាំរហូតដល់ថ្ងៃទី៣ ខែតុលា ហើយ iPhone 15 Pro និង 15 Pro Max នឹងមកដល់នៅថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ។

លើសពីនេះទៅទៀត​​ អតិថិជនភាគច្រើន​ ត្រូវរងចាំរហូតដល់​ខែវិច្ឆិកាឯណោះទើបទទួលបានទូរស័ព្ទ ខណៈអ្នកលក់វិញបានប្រាប់ថា iPhone 15 Pro Max ទំហំ ២៥៦ ជីហ្គាបៃ និង ៥១២ ជីហ្គាបៃ គ្រប់ពណ៌ទាំងអស់ គឺពេញនិយមបំផុត ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងដាក់លក់ទូរស័ព្ទ iPhone ត្រកូល ១៥ ចំនួន ៤ ស៊េរីនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ជាមួយនឹងតម្លៃចាប់ពី ៩៤៥ ដុល្លារដល់ជិត ២,០០០ ដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

ចុចអាន៖ ពលរដ្ឋ វៀតណាម ត្រូវខំធ្វើការពី ៣ ទៅ ៤ ខែ ទើបគ្រប់លុយទិញ iPhone 15 Pro

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម