Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចង្អុលចំឈ្មោះ ២ប្រទេសនៅអាស៊ី ដែលអាចចូលរួមជាមួយ អង្គការណាតូ

បានផុស

នៅ

សមាជិកសភារុស្ស៊ីម្នាក់ បានលើកឡើងកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា នៅចុងទសវត្សរ៍នេះ អង្គការណាតូ អាចចាប់ផ្តើមរលកថ្មីនៃការពង្រីកខ្លួន ដោយទទួលយកសមាជិកបន្ថែមនៅអាស៊ី ដើម្បីបង្កើនការប្រឈមមុខដាក់គ្នាជាមួយមហាអំណាចក្នុងតំបន់មួយចំនួន ដែលមានទំនោរប្រឆាំងនឹងគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ Viktor Sobolev សមាជិកនៃបក្សកុម្មុយនិស្តរុស្ស៊ីនិយាយថា “ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ អាចដាក់បញ្ចូលប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ វា​ច្បាស់​ណាស់​ដែល​ថា លោក​ខាង​លិច​បាន​កំណត់គោលដៅ សម្រាប់​ការ​ធ្វើយោធូបនីយកម្មនៅ​អាស៊ី។ អាមេរិក​នឹង​ធ្វើ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ខ្លួន ​ដើម្បីអូសទាញប្រទេស​ទាំង​ពីរ ​ឲ្យ​ចូល​ក្នុង​ប្លុកនេះ ​ដើម្បី​ដាក់​សម្ពាធ​លើ​រុស្ស៊ី ចិន និង​កូរ៉េខាង​ជើង”។

លោកបន្តថា “ជាក់ស្តែង វាមិនអាចកើតឡើងភ្លាមៗក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខបានទេ ប៉ុន្តែលទ្ធផលបែបនេះ អាចជឿជាក់បានក្នុងរយៈពេល៥ឆ្នាំ។ ថ្នាក់ដឹកនាំនយោបាយ និងយោធារបស់យើង ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន ព្រោះរឿងនេះគឺជាការគំរាមកំហែងជាក់ស្តែងដោយឥតលាក់លៀម”។

លោក Viktor Sobolev (រូបថត៖ X)

ការអត្ថាធិប្បាយរបស់លោក Sobolev ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយកាលពីដើមខែនេះថា អង្គការណាតូ កំពុងព្យាយាមដាក់កម្លាំងនិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងកំញើញមហាអំណាចក្នុងតំបន់។

ដោយឡែក កាលពីខែសីហា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានលើកឡើងផងដែរថា នៅទីបំផុត សម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ អាចច្របាច់បញ្ចូលគ្នាជាមួយ AUKUS ដែលជាកតិកាសញ្ញាសន្តិសុខក្នុងតំបន់ ប្រកាសជាលើកដំបូងដោយអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងលោកខាងលិច និងប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម