ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ទទួលស្គាល់កោះប៉ាស៊ីហ្វិកចំនួន២ ជាផ្លូវការ ដើម្បីទប់ទល់ ចិន
កាលពីថ្ងៃចន្ទទី២៥ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសទទួលស្គាល់កោះប៉ាស៊ីហ្វិកតូចចំនួន២ ជាផ្លូវការ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។

យោងតាមលោក បៃដិន, ទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់កោះ Cook និង Niue ជារដ្ឋ អធិបតេយ្យ និងឯករាជ្យ ហើយនឹងបង្កើតទំនាក់ទំនងការទូត ជាមួយកោះទាំងពីរ។
លោក បៃដិន និយាយថា ទង្វើនេះនឹងជួយរក្សាឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរីនិងបើកចំហ។ លោកបន្ថែមថា កិច្ចព្រមព្រៀងទទួលស្គាល់កោះទាំងពីរនេះ ក៏នឹងជួយទប់ស្កាត់ការនេសាទខុសច្បាប់ ដោះស្រាយបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ដែលងាយរងគ្រោះ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
កោះ Cook និង Niue មានប្រជាជនសរុបតិចជាង ២០០០០នាក់ប៉ុណ្ណោះ ប៉ុន្តែបង្កើតបានជាតំបន់សេដ្ឋកិច្ចដ៏ធំនៅប៉ាស៊ីហ្វិកខាងត្បូង។

កោះទាំងពីរ គឺជាដែនដីដែលគ្រប់គ្រងដោយខ្លួនឯង នៅក្នុងសមាគមសេរី ជាមួយនូវែលសេឡង់ ដែលនេះមានន័យថា គោលនយោបាយការបរទេសនិងការពាររបស់ពួកគេ គឺត្រូវបានចងភ្ជាប់ជាមួយទីក្រុង វែលីងតោន ក្នុងកម្រិតផ្សេងៗគ្នា។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ តំបន់ប៉ាស៊ីហ្វិកខាងត្បូង បានក្លាយជាសង្វៀនដ៏សំខាន់មួយ សម្រាប់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។
លើសពីនេះ ទីក្រុងប៉េកាំង បានបង្កើនការបោះជំហានសេដ្ឋកិច្ច នយោបាយ និងយោធារបស់ខ្លួនយ៉ាងធំនៅក្នុងតំបន់មហាសមុទ្រយុទ្ធសាស្ត្រទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ តាំងពីឡើងកាន់តំណែង លោក បៃដិន ទើបធ្វើដំណើរមកអាស៊ីអាគ្នេយ៍តែ ៣ប្រទេសប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ