ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាងសម្លាប់មន្ត្រីរុស្ស៊ី ៣៤នាក់ រួមទាំង មេទ័ពសមុទ្រខ្មៅ ដោយបាញ់មីស៊ីល ពេលពួកគេកំពុងប្រជុំ
ប្រទេសអ៊ុយក្រែនបានអះអាងកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា ខ្លួនបានសម្លាប់មេបញ្ជាការកងនាវាសមុទ្រខ្មៅ របស់រុស្ស៊ី គឺឧត្តមនាវីឯក Viktor Sokolov ក្នុងការវាយប្រហារដោយមីស៊ីលលើទីស្នាក់ការទ័ពជើងទឹករបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅឧបទ្វីបគ្រីមៀ កាលពីសប្តាហ៍មុន។

នៅថ្ងៃសៅរ៍ទី២៣ខែកញ្ញា មីស៊ីលអ៊ុយក្រែន បានធ្លាក់លើអគារក្នុងទីក្រុង Sevastopol ខណៈក្រោយមកក៏មានវីដេអូបង្ហាញពីផ្សែងខ្មៅ ខ្មួលខ្មាញ់ចេញពីអគារ។
កងកម្លាំងពិសេសអ៊ុយក្រែន និយាយក្នុងសេចក្តីថ្លែងការណ៍មួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “មន្ត្រី៣៤នាក់ត្រូវបានសម្លាប់ រួមទាំងមេបញ្ជាការកងនាវាចរសមុទ្រខ្មៅអាយុ ៦១ឆ្នាំ ផងដែរ ខណៈមន្ត្រី១០៥នាក់ផ្សេងទៀត រងរបួស” ។
យោងតាមកងទ័ពអ៊ុយក្រែន, ការវាយប្រហារនេះ គឺប្រើមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំង ហើយកើតឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាពជាអ្នកដឹកនាំរបស់កងទ័ពជើងទឹករុស្ស៊ី។
ក្នុងចំណោមអ្នកដែលត្រូវបានគេជឿថារងរបួសធ្ងន់ ឬស្លាប់នោះ ក៏រួមមានទាំងវរសេនីយ៍ឯក Alexander Romanchuk ជាមេបញ្ជាការដឹកនាំកងកម្លាំងរបស់វិមានក្រឹមឡាំង នៅភាគខាងត្បូងអ៊ុយក្រែនផងដែរ។
លើសពីនេះ ឧត្តមសេនីយ៍ឯក Oleg Tsekov ដែលជាមេបញ្ជាការកងកម្លាំងជើងគោក មានមូលដ្ឋាននៅតំបន់អាក់ទិកនៃប្រទេសរុស្ស៊ី គឺត្រូវបានគេរាយការណ៍ រងរបួសធ្ងន់។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងពីអ៊ុយក្រែនតែម្ខាងប៉ុណ្ណោះ ហើយភាគីរុស្ស៊ី មិនទាន់ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ច្បាស់ណាមួយ នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន វាយប្រហារមីស៊ីលនៅគ្រីមៀ ចំពេលមេទ័ពជើងទឹករុស្ស៊ី កំពុងប្រជុំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ