ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានថា ប្រជាជនអាមេរិករាប់លាននាក់នឹងត្រូវរងទុក្ខ អ្នកខ្លះអាចអត់ឃ្លាន បើរដ្ឋាភិបាលសហព័ន្ធ ត្រូវបិទមែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងជំនួយការកំពូលរបស់លោក បានព្រមានកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា ការបិទរដ្ឋាភិបាលសហព័ន្ធ អាចបង្កការរងទុក្ខធំធេង រួមទាំងការបាត់បង់អត្ថប្រយោជន៍អាហារយ៉ាងឆាប់រហ័ស សម្រាប់ស្ត្រីដែលមានប្រាក់ចំណូលទាប និងកុមារជិត៧លាននាក់ ផងដែរ។

លោក បៃដិន បានប្រាប់កិច្ចប្រជុំមួយថា បើសភាមិនអាចផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធបានទេនោះ នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់សហគមន៍ស្បែកខ្មៅ ក្នុងនោះរួមទាំងការកាត់បន្ថយអត្ថប្រយោជន៍អាហារូបត្ថម្ភ ការត្រួតពិនិត្យទីតាំងកាកសំណល់គ្រោះថ្នាក់ និងការអនុវត្តច្បាប់លំនៅដ្ឋានសមរម្យ។
លើសពីនេះ លោកនិយាយថា លោកនិងប្រធានសភាតំណាងរាស្រ្ត Kevin McCarthy បានយល់ព្រមកាលពីប៉ុន្មានខែមុនរួចទៅហើយ អំពីកម្រិតនៃការចំណាយសម្រាប់រដ្ឋាភិបាល។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោក Tom Vilsack បានប្រាប់អ្នកសារព័ត៌មានមុននេះថា ភាគច្រើននៃមនុស្ស៧លាននាក់ ក្នុងកម្មវិធីអាហារបំប៉នបន្ថែមពិសេសសម្រាប់ស្ត្រី ទារក និងកុមារ (WIC) នឹងជួបប្រទះការកាត់បន្ថយអត្ថប្រយោជន៍ភ្លាមៗក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបិទរដ្ឋាភិបាលសហព័ន្ធចាប់ផ្តើម។

យោងតាមក្រសួងកសិកម្ម, ស្ទើរតែពាក់កណ្តាលនៃទារកទើបនឹងកើតរបស់អាមេរិក គឺត្រូវពឹងផ្អែកលើ WIC ហើយថ្វីបើកម្មវិធីអត្ថប្រយោជន៍ដាច់ដោយឡែកមួយទៀត គឺកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) នឹងបន្តដូចធម្មតាសម្រាប់ខែតុលាក៏ដោយ ប៉ុន្តែវាក៏អាចរងផលប៉ះពាល់នៅពេលក្រោយដែរ ។
លោក Vilsack គូសបញ្ជាក់ថា ក្នុងអំឡុងពេលបិទរដ្ឋាភិបាល ភ្នាក់ងារកសិកម្ម ក៏នឹងឈប់ផ្តល់ប្រាក់កម្ចីដល់កសិករអំឡុងពេលប្រមូលផលផងដែរ ហើយអ្នកទិញផ្ទះថ្មី នឹងមិនអាចទទួលបានប្រាក់កម្ចីនៅតំបន់ជនបទបានទេ។ រីឯបុគ្គលិកមន្ទីរកសិកម្មជាង៥ម៉ឺននាក់ នឹងត្រូវដកចេញ ហើយពួកគេនឹងមិនទទួលបានប្រាក់ខែឡើយ។

គួរបញ្ជាក់ថា សភាតំណាងរាស្រ្ដ ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ អាចនឹងចាត់វិធានការ ដើម្បីកាត់បន្ថយការចំណាយដ៏ច្រើនក្នុងសប្តាហ៍នេះ ប៉ុន្តែត្រូវបានព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បដិសេធ។
ទន្ទឹមនោះ ប្រសិនបើការកាត់បន្ថយចំណាយនេះនឹងមិនអាចក្លាយទៅជាច្បាប់បានទេនោះ ហើយសភាទាំងពីរក៏បរាជ័យក្នុងការព្រមព្រៀងគ្នាទៀត វាអាចនឹងបង្ខំឲ្យមានការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយផ្នែក នៅថ្ងៃអាទិត្យក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកា ១.៧ ទ្រីលានដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ