Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បង្អួតសព្វាវុធទ្រង់ទ្រាយធំដ៏កម្រ ពេញក្រុងស៊េអូល ដើម្បីកំញើញ កូរ៉េខាងជើង 

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង បានរៀបចំក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍នៅថ្ងៃអង្គារទី២៦ខែកញ្ញា ដោយសព្វាវុធជាច្រើន រាប់ចាប់ពីមីស៊ីលផ្លោងទៅដល់ឧទ្ធម្ភាគចក្រវាយប្រហារ ត្រូវបានដង្ហែកាត់តាមទីក្រុងសេអ៊ូល ក្នុងការបង្ហាញកម្លាំងដ៏កម្រ ស្របពេលមានការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

យោធាកូរ៉េខាងត្បូង (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បួនដង្ហែប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធនេះ មានការចូលរួមពីសំណាក់ទាហានរាប់ម៉ឺននាក់ និងរថក្រោះផលិតក្នុងស្រុករបស់កូរ៉េខាងត្បូង ក៏ដូចជាកាំភ្លើងធំ ព្រមទាំងយន្តហោះវាយប្រហារ និងដ្រូនផងដែរ។

គួរបញ្ជាក់ថា កូរ៉េ​ខាង​ត្បូង​បាន​រៀបចំក្បួន​ដង្ហែ​តាម​ដង​ផ្លូវ​យោធា​ លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៣។

ព្រឹត្តិការណ៍ឆ្នាំនេះ កើតឡើងចំពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាន់ជំហរម៉ឺងម៉ាត់លើកូរ៉េខាងជើង ដោយយកការបង្ហាញអាវុធនិងសមយុទ្ធយោធា ធ្វើជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលដែលកំពុងវិវឌ្ឍន៍របស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol (រូបថត៖ Getty Images)

ក្បួនព្យុហយាត្រាថ្ងៃអង្គារ បានចាប់ផ្តើមនៅឯមូលដ្ឋានទ័ពអាកាស Seongnam ជាយក្រុងសេអ៊ូល។ វាមានការបង្អួតជាសាធារណៈនូវមីស៊ីល Hyunmoo, ឧបករណ៍ស្ទាក់ចាប់មីស៊ីល L-SAM, យន្តហោះ F-35 និងយន្តហោះចម្បាំងដែលអភិវឌ្ឍក្នុងស្រុកដំបូងបង្អស់របស់ប្រទេសគឺ KF-21។

ក្រសួងការពារជាតិនិយាយថា ព្រឹត្តិការណ៍នេះ ក៏នឹងបង្ហាញពីការហោះហើររួមគ្នាដោយយន្តហោះយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ផងដែរ ដើម្បីបង្ហាញពីកម្លាំងការពាររួមគ្នា​។

ឧបករណ៍បាញ់មីស៊ីល Hyunmoo (រូបថត៖ Wiki)

ក្បួនដង្ហែនេះធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន វិលត្រលប់ពីដំណើរនៅប្រទេសរុស្ស៊ី ដែលក្នុងអំឡុងពេលនោះ គាត់និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ លោក Yoon និយាយថា ប្រសិនបើរុស្ស៊ី ជួយកូរ៉េខាងជើង បង្កើនកម្មវិធីសព្វាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែនមែននោះ វានឹងជាការបង្កហេតុដោយផ្ទាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូរ៉េខាងត្បូង គំរាមសងសឹកចាស់ដៃ ហើយថា កូរ៉េខាងជើង នឹងចប់ បើ គីម ជុងអ៊ុន បាញ់នុយក្លេអ៊ែរមែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម