Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះចន្ទពេញវង់ធំជាងធម្មតាចុងក្រោយបង្អស់ក្នុងឆ្នាំ ២០២៣ នឹងបង្ហាញខ្លួននៅកម្ពុជា នាល្ងាចថ្ងៃសុក្រនេះ

បានផុស

នៅ

ព្រះចន្ទពេញវង់ធំជាងធម្មតាចុងក្រោយបង្អស់ក្នុងឆ្នាំនេះ នឹងបង្ហាញខ្លួននៅព្រះរាជាណាចក្រកម្ពុជាល្ងាចថ្ងៃសុក្រ ទី២៩ ខែកញ្ញា ចំថ្ងៃបុណ្យសែនព្រះខែតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលវិទ្យាសាស្ត្របានជម្រាបថា យើងអាចនឹងមើលឃើញព្រះចន្ទពេញវង់ធំជាងធម្មតារះនៅចន្លោះម៉ោង ៥ ទៅម៉ោង ៦ ល្ងាច ។

បាតុភូតព្រះចន្ទនេះកើតឡើងនៅពេលដែលគន្លងរបស់ព្រះចន្ទខិតជិតផែនដី បណ្ដាលឲ្យព្រះចន្ទមានរូបរាងធំ និងភ្លឺជាងធម្មតា ។

ក្រុមសង្កេតការណ៍បាននិយាយថា ចំណែកកន្លែងដ៏ល្អសម្រាប់មើលព្រះចន្ទពេញវង់ខ្នាតធំនេះគឺស្ថិតនៅតំបន់ចំហ និងទូលាយ ហើយវាកើតឡើង ៣ ទៅ ៤ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ។

ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ នេះ មានព្រះចន្ទពេញវង់ទំហំធំរះឡើង ៣ ដងរួចមកហើយដូចជា “The buck moon” រះនៅថ្ងៃទី៣ ខែកក្កដា មួយទៀតគឺ “The sturgeon moon” រះនៅថ្ងៃទី១ ខែសីហា និងព្រះចន្ទពេញវង់ពណ៌ខៀវរះនៅថ្ងៃទី៣១ ខែសីហា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ straitstimes

ចុចអាន៖ ចាប់ពីល្ងាចថ្ងៃនេះទៅ ប្រជាជន កម្ពុជា នឹងមើលឃើញព្រះចន្ទពេញវង់ធំបំផុតមួយ ប្រចាំឆ្នាំ២០២៣

ចុចអាន៖ ព្រះចន្ទពេញវង់ពណ៌ខៀវ នឹងបង្ហាញខ្លួននៅអាស៊ីល្ងាចស្អែក បើខកខានឆ្នាំ ២០៣៧ ទើបបានឃើញម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម