Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះដេប៉ូសាំងនៅ Nagorno-Karabakh ស្លាប់និងរបួសមនុស្សជាង ៣០០នាក់ ខណៈរាប់ម៉ឺននាក់​ ត្រូវជម្លៀស

បានផុស

នៅ

អាជ្ញាធរអាមេនីនិយាយថា ការផ្ទុះនៅដេប៉ូសាំងមួយកន្លែងក្នុងតំបន់ Nagorno-Karabakh ប្រទេសអាស៊ែបៃហ្សង់ បានសម្លាប់មនុស្សចំនួន២០នាក់ និងរាប់រយនាក់ទៀតរងរបួស។

(រូបថត៖ NY Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ មនុស្សជិត៣០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងនោះ មានរាប់នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ហេតុការណ៍នេះ កើតឡើងចំពេលរដ្ឋាភិបាលអាមេនី និយាយថា ជនភៀសខ្លួន១៣៣៥០នាក់ បានចេញពីតំបន់ ឆ្លងចូលទៅក្នុងប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់ទេ ​ពី​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ ​ក្នុង​ទីក្រុង​សំខាន់​ Stepanakert។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ មន្ត្រីក្នុងតំបន់និយាយថា សាកសពមិនស្គាល់អត្តសញ្ញាណចំនួន១៣នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ និង៧នាក់ទៀតស្លាប់ក្នុងមន្ទីរពេទ្យ។

(រូបថត៖ NY Times)

ចាប់តាំងពីអាស៊ែបៃហ្សង់ ដណ្តើមកាន់កាប់តំបន់ Nagorno-Karabakh កាលពីសប្តាហ៍មុនមក មនុស្សរាប់ពាន់នាក់បានចាកចេញ បន្ទាប់ពីរដ្ឋាភិបាលអាមេនីក្នុងទីក្រុង យ៉េរ៉េវ៉ាន់ បានប្រកាសពីផែនការជម្លៀសអ្នកដែលគ្មានផ្ទះសម្បែងដោយការប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh នៅ Caucasus ភាគខាងត្បូង ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែអាមេនី បានដាក់ការគ្រប់គ្រងអស់រយៈពេល៣ទសវត្សរ៍មកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេនី ស្នើ ឲ្យ អាមេរិក ធ្វើ អន្តរាគមន៍ ក្នុង ជម្លោះ នៅ Karabakh

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១៣ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម