ព័ត៌មានអន្ដរជាតិ
អ្នកស៊ើបការណ៍រុស្ស៊ី ៥ នាក់ បង្ហាញខ្លួននៅតុលាការទីក្រុងឡុងដ៏
មនុស្សចំនួន ៥នាក់ ត្រូវបានចោទប្រកាន់ថា ជាផ្នែកនៃក្រុមចារកម្មរុស្ស៊ីដែលកំពុងប្រតិបត្តិការនៅក្នុងចក្រភពអង់គ្លេស បានបង្ហាញខ្លួននៅក្នុងតុលាការទីក្រុងឡុងដ៏ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

មនុស្សប្រុសស្រីជនជាតិប៊ុលហ្គារីចំនួន ៥ នាក់ រួមមាន Orlin Roussev, Bizer Dzhambazov, Katrin Ivanova, Ivan Stoyanov និង Vanya Gaberova ត្រូវបានចោទប្រកាន់ថា បានសមគំនិតក្នុងការប្រមូលព័ត៌មានដែលនឹងមានប្រយោជន៍ដល់រុស្ស៊ី។ តាមប្រភពពី BBC ពួកគេបានធ្វើការឃ្លាំមើលមនុស្ស និងទីកន្លែងដែលរុស្ស៊ីកំណត់ នៅចន្លោះខែសីហា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារចំនួន ៤ ផ្សេងគ្នា ខណៈការបង្ហាញខ្លួនបំភ្លឺរបស់ពួកគេត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ។ នៅពេលសួរចម្លើយ ជនជាប់ចោទទាំង ៥ នាក់ មិនព្រមនិយាយអ្វីនោះទេ ក្រៅប្រាប់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើត។
តាមពិតប៉ូលិសប្រឆាំងភេរវកម្មចាប់ខ្លួនពួកគេបានតាំងពីខែកុម្ភៈមកម្ល៉េះ ពួកគេទាំងនោះគឺ៖
១. Orlin Roussev អាយុ ៤៥ឆ្នាំ
២. Bizer Dzhambazov អាយុ ៤១ឆ្នាំ
៣. Katrin Ivanova អាយុ ៣១ឆ្នាំ
៤. Ivan Stoyanov អាយុ ៣១ឆ្នាំ
៥. Vanya Gaberova អាយុ ២៩ឆ្នាំ
ថ្លែងនៅតុលាការ Westminster Magistrates កាលពីថ្ងៃអង្គារ អនុប្រធានចៅក្រម Tan Ikram បាននិយាយថា អ្នកទាំង ៥ នឹងបង្ហាញខ្លួនម្ដងទៀតនៅ Old Bailey នាថ្ងៃទី១៣ ខែតុលា ខាងមុខ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះដេប៉ូសាំងនៅ Nagorno-Karabakh ស្លាប់និងរបួសមនុស្សជាង ៣០០នាក់ ខណៈរាប់ម៉ឺននាក់ ត្រូវជម្លៀស

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ