ព័ត៌មានអន្ដរជាតិ
ប្រមុខ UN បារម្ភខ្លាំងចំពោះសង្គ្រាមនុយក្លេអ៊ែរ ខណៈកូរ៉េខាងជើង ចេះតែគំរាមផ្ទុះជម្លោះ
កាលពីថ្ងៃអង្គារទី២៧ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមាន ប្រឆាំងនឹងការប្រកួតប្រជែងអាវុធបរមាណូថ្មី ដែលនាំមកនូវការគំរាមកំហែងបំផ្លិចបំផ្លាញពិភពលោក ខណៈកូរ៉េខាងជើង ប្រកាសថា ឧបទ្វីបរបស់ខ្លួន កំពុងស្ថិតក្នុងគែមនៃសង្គ្រាមនុយក្លេអ៊ែរហើយ។
ដោយសារតែប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ កំពុងពង្រីកនិងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ពួកគេនោះ ប្រធាន UN បានអំពាវនាវឲ្យមានការជំរុញ ដើម្បីកាត់បន្ថយនិងលុបបំបាត់អាវុធទាំងនោះ។
លោក Guterres បានប្រាប់មហាសន្និបាត នៅថ្ងៃចុងក្រោយនៃសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា “ការប្រកួតប្រជែងអាវុធថ្មីដ៏គួរឲ្យព្រួយបារម្ភ កំពុងចាប់ផ្តើមហើយ។ ចំនួនអាវុធនុយក្លេអ៊ែរអាចកើនឡើងជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ”។
លោកនិយាយថា “ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ មិនថាពេលណា កន្លែងណា និងក្នុងបរិបទណាក៏ដោយ វានឹងបង្កមហន្តរាយដល់មនុស្សជាតិ”។
គិតត្រឹមពេលនេះ រុស្ស៊ី និងអាមេរិក មានឃ្លាំងអាវុធធំជាងគេ ប៉ុន្តែចិន ក៏មានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ លើសពីនេះ កូរ៉េខាងជើង តែងតែផ្គើននឹងពិភពលោក ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការសាកល្បងមីស៊ីលម្តងហើយម្តងទៀត។
យ៉ាងណាក្តី នៅក្នុងសុន្ទរកថារបស់ខ្លួន នៅមហាសន្និបាត UN ខែកញ្ញា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់គូប្រជែងធំបំផុត គឺសហរដ្ឋអាមេរិកថា កំពុងរុញឲ្យឧបទ្វីបនេះ ខិតកាន់តែជិតទៅគែមនៃសង្គ្រាមនុយក្លេអ៊ែរ។
លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំ UN បានបរិហារសកម្មភាពរបស់កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Yoon Suk Yeol ដែលកំពុងធ្វើការ ដើម្បីកសាងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក៏ដូចជាគូប្រជែងប្រវត្តិសាស្ត្រគឺជប៉ុនផងដែរ។
លោក Kim បាននិយាយថា “ដោយសារតែគោលនយោបាយដ៏គួរឲ្យអាម៉ាស់របស់ខ្លួន ដែលពឹងផ្អែកលើកងកម្លាំងខាងក្រៅ ឧបទ្វីបកូរ៉េកំពុងស្ថិតក្នុងស្ថានភាពដែលបង្កឲ្យមានគ្រោះថ្នាក់ដោយសង្គ្រាមនុយក្លេអ៊ែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មហាសន្និបាត UN ថ្ងៃទី១៖ មេដឹកនាំពិភពលោក ចេញការព្រមានខ្លាំងៗ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ