ព័ត៌មានអន្ដរជាតិ
វៀតណាម រឹបអូសទូរសព្ទ iPhone 15 ជាង ៤០ គ្រឿងនៅព្រលានយន្តហោះ
មន្ត្រីគយនៅអាកាសយានដ្ឋាន Tan Son Nhat និង Da Nang របស់វៀតណាមបានរឹបអូសយក iPhones 15 Pro Max ចំនួន ៤២ គ្រឿង ដែលនាំចូលពីប្រទេសថៃ និងសិង្ហបុរីដោយគ្មានការអនុញ្ញាត ។

កាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញា មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ភាគកណ្តាលប្រទេសវៀតណាម បានរកឃើញបុរសជនជាតិថៃម្នាក់ ដែលធ្វើដំណើរមកពីទីក្រុងបាងកកក្នុងស្ថានភាពគួរឲ្យសង្ស័យ ។ ពួកគេបានឆែកមើលវ៉ាលិសរបស់គាត់ ទើបប្រទះឃើញ iPhone 15 Pro Max ចំនួន ២០ គ្រឿង ដែលសរុបជាទឹកប្រាក់ប្រហែល ២៨ ៦៧៦ ដុល្លារ ។

គួរឲ្យដឹងដែរថា អ្នកចូលមកប្រទេសវៀតណាមត្រូវបានអនុញ្ញាតឲ្យដាក់ ឬយកទូរស័ព្ទតាមខ្លួនតែ ២ គ្រឿងប៉ុណ្ណោះ ប៉ុន្តែទូរសព្ទទី ២ មិនអាចមានតម្លៃលើស ៤៣០ ដុល្លារឡើយ ។ ដូច្នេះចំពោះករណីខាងលើ មន្ត្រីគយបានប្រគល់បុរសជនជាតិថៃរូបនេះទៅឲ្យប៉ូលិសដើម្បីធ្វើការស៊ើបអង្កេតបន្ត ។
ករណីមួយទៀតដែលបានកើតឡើងក្នុងថ្ងៃដដែល គេរកឃើញបុរសវៀតណាមម្នាក់លួចនាំចូល iPhone 15 ចំនួន ២២ គ្រឿងពីប្រទេសសិង្ហបុរី ដែលមានតម្លៃ ៣៦ ៨៣២ ដុល្លារ នៅអាកាសយានដ្ឋានអន្តរជាតិ Tran Nhat Son ខណៈបុរសនោះក៏ព្រមសារភាពប្រាប់ប៉ូលិសដែរថា ពិតជានាំចូលមកដើម្បីលក់បន្តពិតប្រាកដមែន ។

បញ្ហាចោទនៃករណីទាំង ២ ខាងលើ បណ្ដាលមកពីការចង់បាន iPhone 15 ដែលទើបតែចេញថ្មី ប៉ុន្តែនៅប្រទេសវៀតណាមមិនទាន់មានលក់ទេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រជាជន វៀតណាម សម្រុកកុម្ម៉ង់ទិញ iPhone 15 រហូតដាច់ស្តុក និងពន្យារពេលដឹកជញ្ជូន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ