ព័ត៌មានអន្ដរជាតិ
វៀតណាម កាត់ទោសដាក់ពន្ធនាគារមនុស្ស១១នាក់ ពីបទជួញដូរមនុស្ស ចូល កម្ពុជា
កាលពីថ្ងៃចន្ទទី២៥ខែកញ្ញា មនុស្សចំនួន១១នាក់នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ពីបទជួញដូរមនុស្សរាប់រយនាក់មក កម្ពុជា។

លោក Vuong Van Thanh អាយុ៣៦ឆ្នាំ ត្រូវបានតុលាការប្រជាជនខេត្ត Dong Nai កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំកន្លះ ពីបទជួញដូរមនុស្ស។ ចំណែកមនុស្ស១០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់គុកពី៣ឆ្នាំកន្លះទៅ៨ឆ្នាំ ក្នុងនាមជាអ្នកសមគំនិតជាមួយលោក Thanh ឬពីបទ រៀបចំការធ្វើចំណាកស្រុកខុសច្បាប់។
ចាប់ពីខែកុម្ភៈដល់ខែមិថុនាឆ្នាំ២០២២ លោក Thanh និងអ្នកសមគំនិត៣នាក់ បានប្រើគណនីអនឡាញដើម្បីជ្រើសរើសកម្មករមកធ្វើការនៅកម្ពុជា ដោយសន្យាថា ពួកគេទទួលនឹងបានប្រាក់ចំណូលខ្ពស់។
បន្ទាប់មក ក្រុមនេះបានបញ្ជូនកម្មករ ទៅក្រុមហ៊ុនគ្រប់គ្រងដោយចិនជាច្រើន នៅកម្ពុជា។ កម្មករត្រូវធ្វើការបន្ថែមម៉ោង ធ្វើការជាអ្នកឆបោកតាមទូរស័ព្ទ និងបញ្ចុះបញ្ចូលអ្នកផ្សេងទៀតឲ្យលេងល្បែង ព្រមទាំងការងារផ្សេងទៀត ដែលត្រូវគេត្រួតពិនិត្យយ៉ាងជិតស្និទ្ធជាទីបំផុត។
ប្រសិនបើកម្មករចង់ត្រលប់ទៅវៀតណាមវិញ គ្រួសាររបស់ពួកគេនឹងត្រូវបង់ថ្លៃលោះដល់ក្រុមនៅប្រទេសកម្ពុជា ម្នាក់ត្រូវបង់ចន្លោះពី២៥០០ ដល់៥៣០០ដុល្លារអាមេរិក។
នៅក្នុងការកាត់ទោស សមាជិកនៃក្រុមនេះ បានទទួលស្គាល់ពីបទឧក្រិដ្ឋរបស់ខ្លួន។
ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ អាជ្ញាធរវៀតណាម បានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្សជាង ៣៥០នាក់ និងទទួលបានជនរងគ្រោះចំនួន៥៤៥នាក់ ដែលអាចវិលត្រលប់មកវៀតណាមវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ស្ត្រីវៀតណាម ១១ នាក់ ត្រូវគេបោកលក់ឲ្យបុរសចិនយកធ្វើជាប្រពន្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត