ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ត្រឹមមួយខែកញ្ញា អ៊ុយក្រែន ស្លាប់ទាហាន ជាង ១៧០០០នាក់
ក្នុងកិច្ចប្រជុំមន្ត្រីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារទី២៦ខែកញ្ញា លោករដ្ឋមន្ត្រី Sergey Shoigu លាតត្រដាងថា យោធាអ៊ុយក្រែន បន្តការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងការវាយបករយៈពេលជិត៤ខែរបស់ខ្លួន ដោយអះអាងថា ទីក្រុងកៀវ បានបាត់បង់ទាហានជាង ១៧០០០នាក់ត្រឹមមួយខែកញ្ញា។

រដ្ឋមន្ត្រីបន្ថែមថា គ្រឿងសឹកអ៊ុយក្រែន ជាង២៧០០ ក៏ត្រូវខ្ទេចផងដែរ ក្នុងរយៈពេលដូចគ្នានេះ។ និយាយត្រួសៗអំពីគ្រឿងសឹកដែលកងកម្លាំងរុស្ស៊ីកម្ទេចរួមមាន យានប្រយុទ្ធថ្មើរជើង Bradley ផលិតដោយសហរដ្ឋអាមេរិកចំនួន៧គ្រឿង, រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់២គ្រឿង និងរថក្រោះ Challenger ផលិតដោយអង់គ្លេស១គ្រឿង ក៏ដូចជាកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិកចំនួន៧៧គ្រឿង និងកាំភ្លើងធំ៥១គ្រឿង ដែលផ្គត់ផ្គត់ដោយអាល្លឺម៉ង់ បារាំង ប៉ូឡូញ និងអាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ មិនបង្ហាញស្ថិតិអំពីការខាតបង់របស់ខ្លួនទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែនទទួលស្គាល់ថា ការវាយលុកនេះ បានទទួលជោគជ័យតិចជាងក្តីរំពឹង។

គួរបញ្ជាក់ថា ទីក្រុងកៀវបានចាប់ផ្តើមការវាយលុករបស់ខ្លួននៅដើមខែមិថុនា ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីនោះទេ ។ មិនតែប៉ុណ្ណោះនៅដើមខែកញ្ញា លោក Shoigu ថែមទាំងបាននិយាយថា អ៊ុយក្រែន បានបាត់បង់ទាហានជាង ៦៦០០០ នាក់ និងសម្ភារធុនធ្ងន់ជាង ៧៦០០ ចាប់តាំងពីបើកប្រតិបត្តិការនោះមក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ៖ មេទ័ពសមុទ្រខ្មៅដែល អ៊ុយក្រែន អះអាងថា បាញ់មីស៊ីលសម្លាប់ គឺនៅរស់រានមាជីវិត

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?