ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តអះអាងថា មនុស្សនឹងត្រូវវិនាសខ្ទេចពីផែនដី នៅ ២៥០លានឆ្នាំទៀត
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស បានបញ្ចេញរបាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយប៉ាន់ស្មានថា ២៥០លានឆ្នាំទៀត មនុស្សទាំងអស់នឹងត្រូវវិនាសចេញពីផែនដី។

អ្នកដឹកនាំនិពន្ធ គឺបណ្ឌិត Alexander Farnsworth សហការីស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Bristol បានអះអាងថា មនុស្សនឹងត្រូវវិនាសខ្ទេច ដោយសារតែការកើនឡើងនៃសីតុណ្ហភាព និងកម្តៅខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ កម្តៅនឹងជួយបង្កើតទ្វីបមួយ ក៏ដូចជាបង្កការផ្ទុះភ្នំភ្លើងជាញឹកញាប់ផងដែរ។
លោក Farnsworth និយាយថា “ទស្សនវិស័យនាពេលអនាគតដ៏ឆ្ងាយនេះ ហាក់ដូចជាអាក្រក់ខ្លាំងណាស់។ កម្រិតកាបូនឌីអុកស៊ីត អាចកើនលើសកម្រិតបច្ចុប្បន្នទ្វេដង។ ស្របពេលដែលព្រះអាទិត្យ ក៏នឹងបញ្ចេញវិទ្យុសកម្មប្រហែល ២,៥% បន្ថែមទៀតផង ហើយមហាទ្វីបមានទីតាំងនៅតំបន់ត្រូពិកក្តៅសើម ខណៈភាគច្រើននៃភពផែនដី អាចប្រឈមនឹងសីតុណ្ហភាពចន្លោះពី៤០ទៅ៧០អង្សាសេ ធ្វើឲ្យគ្មានប្រភពអាហារ និងទឹកសម្រាប់ថនិកសត្វ។

ប៉ុន្តែមានវិធីមួយដើម្បីបញ្ឈប់រឿងនេះ នោះគឺត្រូវកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ សាស្ត្រាចារ្យម្នាក់ទៀតដែលពាក់ព័ន្ធនឹងរបាយការណ៍ គឺលោក Benjamin Mills មកពីសាកលវិទ្យាល័យ Leeds បានអះអាងថា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលកាន់តែច្រើន ពិតជានឹងធ្វើឲ្យមនុស្សជាតិនៅលើផែនដី ត្រូវវិនាសកាន់តែឆាប់។
គួរបញ្ជាក់ថា សម្រាប់ការសិក្សានេះ គេបានប្រើកំព្យូទ័រទំនើប ដើម្បីវិភាគលើគំរូអាកាសធាតុមិនធ្លាប់មានពីមុនមកសោះ ដើម្បីបង្ហាញពីវិធី ដែលអាកាសធាតុនឹងកាន់តែកាចសាហាវនៅពេលដែលទ្វីបនានារបស់ពិភពលោក រួមបញ្ចូលគ្នាជាយថាហេតុ បង្កើតបានជាមហាទ្វីបក្តៅ ស្ងួត និងគ្មានមនុស្សរស់នៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ព្យុះព្រះអាទិត្យ នឹងជះឥទ្ធិពលមកភពផែនដី លឿនជាងការរំពឹងទុក

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
សុខភាព៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា