ព័ត៌មានអន្ដរជាតិ
ជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ថៃ ផ្ដោតលើការឆបោកឆ្លងដែនតាមអនឡាញ
រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បាននិយាយថា លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាជាមួយសម្ដេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាអ្នកឆបោកតាមអនឡាញដែលប្រតិបត្តិការនៅតាមព្រំដែន នៅថ្ងៃទី២៨ ខែកញ្ញានេះ ។
លោក Parnpree បាននិយាយថា អ្នកឆបោកតាមអនឡាញកំពុងបង្កផលរំខាន និងការខូចខាតជាច្រើនដល់សាធារណជនថៃ ដូច្នេះការបង្ក្រាបជាបន្ទាន់គឺភារកិច្ចចាំបាច់ ។
លោករដ្ឋមន្ត្រីការបរទេសបញ្ជាក់ទៀតថា ប្រទេសថៃចង់បង្ក្រាបប្រតិបត្តិការអ្នកឆបោកតាមអនឡាញទាំងអស់ មិនមែនម្តងមួយៗដែលជាការងារធ្វើគ្មានទីបញ្ចប់នោះទេ ។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសអាស៊ានដំបូងគេបង្អស់ដែលនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការកាលពីដើមខែនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ កម្ពុជា ជាប្រទេសអាស៊ានទី១ ដែលលោក សេដ្ឋា បំពេញទស្សនកិច្ច ចាប់តាំងពីឡើងកាន់តំណែង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
សន្តិសុខសង្គម៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល