Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការអាមេរិករកឃើញថា លោក ដូណាល់ ត្រាំ មានទោសពីបទបំប៉ោងទ្រព្យសម្បត្តិ

បានផុស

នៅ

តុលាការស៊ីវិលនៃរដ្ឋញូវយ៉ក បានរកឃើញអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) និងអាជីវកម្មគ្រួសាររបស់គាត់ ទទួលខុសត្រូវចំពោះការបំប៉ោងទ្រព្យសម្បត្តិដោយខុសច្បាប់។ នេះបើយោងតាមសម្ដីចៅក្រម លោក Arthur Engoron បានបង្ហាញកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គមេធាវីរដ្ឋ Letitia James បានប្តឹងលោក ត្រាំ និងអង្គភាពរបស់គាត់កាលពីខែកញ្ញា ឆ្នាំមុន ដោយអះអាងថា គាត់បានកុហកអស់រយៈពេលមួយទសវត្សរ៍អំពីទ្រព្យសម្បត្តិសុទ្ធរបស់គាត់។ ចៅក្រមបានរកឃើញថា អតីតតារាទូរទស្សន៍រូបនេះការពិតបានបំប៉ោងតម្លៃទ្រព្យសម្បត្តិរបស់គាត់ចន្លោះពី ២.២៣ទៅ ៣.៦ពាន់លានដុល្លារ ដើម្បីទទួលបានលក្ខខណ្ឌអំណោយផលលើប្រាក់កម្ចីធនាគារ ការធានារ៉ាប់រង និងធនធានហិរញ្ញវត្ថុផ្សេងទៀត។

សេចក្តីសម្រេចបានរកឃើញថា អចលនទ្រព្យ Mar-a-Lago របស់លោក ត្រាំ នៅរដ្ឋផ្លរីដា អគារ Trump Tower របស់គាត់ ទីលានវាយកូនហ្គោល និងអគារការិយាល័យជាច្រើន សុទ្ធសឹងជាអចលនទ្រព្យដែលគាត់តំឡើងតម្លៃខុសពីការពិត។ ចៅក្រមលោក Engoron បានគាំទ្រការចោទប្រកាន់របស់ James ដែលថា តម្លៃនៃទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លើស ហើយបានច្រានចោលការការពារក្តីរបស់អតីតប្រធានាធិបតីរូបនេះ។

បន្ថែមពីលើបណ្តឹងរដ្ឋប្បវេណី លោក ត្រាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌរាប់សិបករណីទៀតផងដែរ។ ក្រៅពីនោះគ្រួសារទាំងមូលមានទោសពីបទ ក្លែងបន្លំទ្រព្យ ហើយគេកំពុងស្វែងរកការហាមឃាត់លោក ត្រាំ និងក្រុមហ៊ុនគ្រួសាររបស់គាត់មិនឱ្យធ្វើអាជីវកម្មណាមួយនៅក្នុងទីក្រុង New York ។ ចំណែកកូនទាំង ៣ របស់ ត្រាំ  ក៏ជាជនជាប់ចោទក្នុងបណ្តឹងដូចគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ថៃ ផ្ដោតលើការ​ឆបោកឆ្លងដែនតាមអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម