ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចុចឈ្មោះប្រទេស ២ ពាក់ព័ន្ធការបាញ់មីស៊ីលរបស់ អ៊ុយក្រែន វាយប្រហារលើទីស្នាក់ការកងនាវាចរសមុទ្រខ្មៅ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova កាលពីថ្ងៃពុធបានចោទប្រកាន់មហាអំណាចចំនួន ២ ដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី២២ ខែកញ្ញា លើទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនៅទីក្រុងកំពង់ផែ Sevastopol ។

លោកស្រី Zakharova បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូថា “គ្មានអ្វីត្រូវងឿងឆ្ងល់ឡើយ ការវាយប្រហារនេះត្រូវបានគ្រោងទុកជាមុន ជាមួយនឹងការប្រើឧបាយកល ក៏ដូចជាមធ្យោបាយចារកម្មលោកខាងលិច ឧបករណ៍ផ្កាយរណប និងយន្តហោះឈ្លបការណ៍របស់អង្កការណាតូ ជាពិសេសគឺមានការជួយជ្រោមជ្រែងពីក្រោយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក និងអង់គ្លេស” ។
យោងតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា “គោលដៅនៃការវាយប្រហារនេះគឺដើម្បីបង្វែរការយកចិត្តទុកដាក់ បន្ទាប់ពីការបាក់ទ័ពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងការវាយបកលើរុស្ស៊ី ជាពិសេសគឺដើម្បីបំភិតបំភ័យដល់ប្រជាជននៅក្នុងប្រទេសរុស្ស៊ី” ។

កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទបានប្រកាសពីការបាញ់មីស៊ីលលើកងនាវាចរសមុទ្រខ្មៅនៅតំបន់គ្រីមៀរបស់រុស្ស៊ី ហើយថែមទាំងអះអាងថា ការវាយប្រហារនោះបានសម្លាប់លោក Viktor Sokolov មេបញ្ជាការកងនាវាចរសមុទ្រខ្មៅ និងមន្ត្រីរុស្ស៊ី ៣៤ នាក់ផ្សេងទៀតផងដែរ ។
ទោះជាយ៉ាងណា ការអះអាងរបស់អ៊ុយក្រែនពាក់ព័ន្ធទៅនឹងការស្លាប់លោក Sokolov ត្រូវបានបង្ហាញថាជារឿងមិនពិត បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបញ្ចេញវីដេអូ និងរូបថតរបស់មេបញ្ជាការរូបនេះ អង្គុយប្រជុំតាមអនឡាញជាច្រើនម៉ោងជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu រួមជាមួយឧត្តមនាវីកំពូលៗ និងមេទ័ពផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ៖ មេទ័ពសមុទ្រខ្មៅដែល អ៊ុយក្រែន អះអាងថា បាញ់មីស៊ីលសម្លាប់ គឺនៅរស់រានមាជីវិត

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល