ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាបក្សប្រឆាំង អាមេរិក ថា វិបត្តិជនចំណាកស្រុកនឹងកម្ទេច ទីក្រុងញូវយ៉ក
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បាននិយាយកាលពីថ្ងៃពុធថា លំហូរនៃជនចំណាកស្រុកដែលមិនមានឯកសារស្របច្បាប់ ចូលមកកាន់ទឹកដីទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក នឹងកម្ទេចទីក្រុងមួយនេះ ជាពិសេសនឹងបង្កើតឲ្យមានវិបត្តិហិរញ្ញវត្ថុ ។
លោក Graham បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ទីក្រុងញូវយ៉កនឹងជួបប្រទះវិបត្តិផ្នែកហិរញ្ញវត្ថុដូចជួបរលកយក្សស៊ូណាមិ ដោយសាររតែការសម្រុកចូលមករបស់ជនចំណាកស្រុក ហើយវានឹងបំផ្លាញទីក្រុងញូវយ៉កតែម្ដង” ។
រហូតមកដល់ពេលនេះ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott ក្រោមការដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បានបើកដៃឲ្យជនចំណាកស្រុកប្រមាណ ៥០,០០០ នាក់ចូលមកជ្រកកោនក្នុងទីក្រុងសំខាន់ៗជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ។ ក្នុងនោះ ១៥,៣០០ នាក់ទៅកាន់ទីក្រុងញូវយ៉ក និង ១២,០០០ នាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខណៈទីក្រុងផ្សេងទៀតរួមមាន Chicago, Philadelphia, Denver, និង Los Angeles ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភពគយ និងការពារព្រំដែនអាមេរិក (CBP) បានបញ្ជាក់ប្រាប់សារព័ត៌មាន Sputnik នៅសប្តាហ៍នេះថា ចំនួនជនចំណាកស្រុកសរុបដែលឆ្លងចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ តាមព្រំដែនអាមេរិក-ម៉ិកស៊ិក បានកើនឡើងដល់កំណត់ត្រាថ្មីមួយសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ពោលឈានដល់ជិត ២.៤ លាននាក់ ។
គួរបញ្ជាក់ថា តួលេខនេះគឺជាឆ្នាំទី ៣ ជាប់ៗគ្នាហើយដែលរដ្ឋបាលរបស់លោប្រធានាធិបតី Joe Biden មានលំហូរដ៏ច្រើននៃជនចំណាកស្រុកខុសច្បាប់ឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ខណៈកាលពីឆ្នាំ ២០២១ មានចំនួន ១.៧ លាននាក់ និង ២.៣ លាននាក់ក្នុងឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច