ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បង្ហាញនាវាមុជទឹក ផលិតក្នុងស្រុកដំបូងតម្លៃ ១.៥៤ពាន់លានដុល្លារ ដើម្បីកម្លា ចិន
កោះតៃវ៉ាន់ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់ខ្លួន ខណៈទីក្រុងតៃប៉ិ កំពុងពង្រឹងផ្នែកការពារ ប្រឆាំងនឹងការវាយប្រហាររបស់ចិន។

លោកស្រីប្រធានាធិបតី Tsai Ing-wen បានធ្វើជាអធិបតីក្នុងពិធីសម្ពោធនាវាមុជទឹកឈ្មោះ Haikun នេះ នៅទីក្រុងកំពង់ផែ Kaohsiung នាថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញា។
ឈរនៅពីមុខនាវាមុជទឹក ដែលដណ្តប់ទង់ជាតិតៃវ៉ាន់ លោកស្រី Tsai និយាយថា “ប្រវត្តិសាស្ត្រ នឹងចងចាំជារៀងរហូតនៅថ្ងៃនេះ។ ពីមុន គំនិតនៃការផលិតនាវាមុជទឹកក្នុងស្រុក ត្រូវបានគេចាត់ទុកថា ជាកិច្ចការមិនអាចទៅរួច ប៉ុន្តែពេលនេះយើងធ្វើវាបាន”។
យោងតាមមន្ត្រីយោធា, នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតតម្លៃ ១.៥៤ពាន់លានដុល្លារមួយគ្រឿងនេះ នឹងត្រូវឆ្លងកាត់ការសាកល្បងជាច្រើនលើក ហើយនឹងត្រូវបញ្ជូនទៅឲ្យកងទ័ពជើងទឹក នៅចុងឆ្នាំ២០២៤។

ប្រធានកម្មវិធីនាវាមុជទឹកក្នុងស្រុក ឧត្តមនាវីឯក Huang Shu-kuang បានប្រាប់អ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា គោលដៅនៃការផលិតនាវាបែបនេះ គឺដើម្បីការពារការប៉ុនប៉ងឡោមព័ទ្ធកោះតៃវ៉ាន់ ពីសំណាក់ប្រទេសចិន។ លោកបន្ថែមថា វាក៏នឹងជួយកម្លាចិន ហើយអូសបន្លាយពេល រហូតដល់កងកម្លាំងអាមេរិក និងជប៉ុនមកដល់ ជួយការពារតៃវ៉ាន់ផងដែរ។
ការសាងសង់នាវាមុជទឹកផ្ទាល់ខ្លួនរបស់តៃវ៉ាន់ គឺជាអាទិភាពដ៏សំខាន់យូរមកហើយ សម្រាប់មេដឹកនាំទីក្រុងតៃប៉ិ ប៉ុន្តែកម្មវិធីនេះ ត្រូវបានពន្លឿនក្រោមការដឹកនាំរបស់លោកស្រី Tsai ដែលបានបង្កើនការចំណាយលើផ្នែកយោធាដល់ជិតទ្វេដង ក្នុងអំឡុងពេលកាន់តំណែង។
ទោះបីជាយ៉ាងណាក៏ដោយ ចិនមិនទាន់ចេញការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ។ ប៉ុន្តែនៅក្នុងអត្ថបទមួយ ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះ, ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global Times បានរាយការណ៍ថា តៃវ៉ាន់កំពុងសុបិន្តទាំងថ្ងៃ ហើយផែនការនេះ គ្រាន់តែជាការបំភាន់ភ្នែកប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នាវាមុជទឹក នាំអ្នកទេសចរទៅមើលខ្មោចកប៉ាល់ Titanic កំពុងបាត់ខ្លួន ខណៈអុកស៊ីសែន នៅសល់ត្រឹម៦០ម៉ោង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ