ព័ត៌មានអន្ដរជាតិ
តើមានអ្វីកើតឡើងចំពោះប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មថ្មី?
ប្រធានាធិបតីអាមេរិកលោក Joe Biden បានគំរាមដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធា និងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំស៊ីវិលផ្សេងទៀត។
ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេចសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ?
តើប្រទេសមីយ៉ាន់ម៉ាធ្លាប់ប្រឈមនឹងការដាក់ទណ្ឌកម្មពីមុនដែរឬទេ?
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើកដំបូងលើប្រទេស ដែលត្រូវបានគេស្គាល់ពីអតីតថា ភូមា មួយនេះក្នុងឆ្នាំ១៩៩៨បន្ទាប់ពីយោធាបានបង្ក្រាបការតវ៉ាមួយដោយហិង្សា។ ទណ្ឌកម្មទាំងនោះ ត្រូវបានរឹតបន្តឹងក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយមក ដោយសារតែអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សដោយរបបយោធាកំពុងកាន់អំណាច។
យ៉ាងណាក្តី ការរឹតត្បិតត្រូវបានបន្ធូរបន្ថយជាបណ្តើរៗដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់របស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Thein Sein និងការដោះលែងលោកស្រី ស៊ូជី ហើយទណ្ឌកម្មត្រូវបានដកចេញដោយអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។
នៅឆ្នាំ២០១៩ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានណែនាំទណ្ឌកម្មថ្មីប្រឆាំងនឹងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ារួមទាំងអគ្គមេបញ្ជាការកងទ័ពលោក Min Aung Hlaing ផងដែរជុំវិញការសម្លាប់ក្រៅប្រព័ន្ធលើជនឥស្លាមរ៉ូហ៊ីងយ៉ា។
តើការរឹតត្បិតនេះមានឥទ្ធិពលអ្វីខ្លះ?
លោក Heng Kai បណ្ឌិតនៅសាកលវិទ្យាល័យ Xiamen បានឲ្យដឹងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួមទាំងការកាត់បន្ថយជំនួយហិរញ្ញវត្ថុ ការរាំងស្ទះដល់ទ្រព្យសម្បត្តិនិងការហាមឃាត់លំហូរវិនិយោគ បានបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសមីយ៉ាន់ម៉ា។
លោកនិយាយថា ការដាក់ទណ្ឌកម្មនេះគឺជាការវាយប្រហារមិនរើសមុខដែលមិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះទាំងមូលផងដែរ។
មីយ៉ាន់ម៉ាគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី។ ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើង២ភាគរយនៅឆ្នាំនេះ។
តើលោក ចូ បៃដិន អាចធ្វើអ្វី?
លោក Xu Liping អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ី-ប៉ាស៊ីហ្វិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបាននិយាយថា ការដាក់ទណ្ឌកម្មនេះទំនងជាគោលដៅប្រឆាំងលោក Min Aung Hlaing និងក្រុមហ៊ុនរបស់គាត់។
ប៉ុន្តែសកម្មភាពរបស់លោក បៃដិន អាចនឹងបន្ធូរប្រសិនបើលោកស្រី ស៊ូជី ត្រូវបានដោះលែង។
សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស បានដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ារួចទៅហើយជុំវិញជម្លោះរ៉ូហ៊ីងយ៉ា ដូច្នេះវានឹងចាត់វិធានការផ្សេង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ប្រមុខ UN អំពាវនាវឲ្យពិភពលោកចាត់ទុករដ្ឋប្រហារនៅ មីយ៉ាន់ម៉ា ថាជា “ការបរាជ័យ”
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង